×
ព័ត៌មានថ្មី
  1. ជាប់ឈ្មោះជាសេដ្ឋីពាន់លានដុល្លារ និងមានមិត្តប្រុសល្អចង់បង្កើតគ្រួសារពេញលេញជាមួយគ្នា តែគួរឱ្យស្តាយ Selena មិនអាចមានផ្ទៃពោះ
  2. បេក្ខជនម្នាក់នេះបានសោកស្ដាយបំផុតសម្រាប់ការចាកចេញពីផ្ទះបាយ MasterChef Cambodia របស់បញ្ញា
  3. ទាំងសម្រស់ ទាំងថ្ពាល់ខួច ទាំងវ័យប្រហែលគ្នាធ្វើឱ្យបេក្ខជន MasterChef Cambodia រដូវកាលទី ៣ លីនដា និង Ruby Lin មើលទៅកាន់តែស្រដៀងគ្នា
  4. ចុងភៅពូកែ២រូបមកពីវិទ្យាស្ថានម្ហូបអាហារកម្ពុជា ចូលរួមផ្ដល់ការប្រឹក្សាក្នុងការប្រកួត Offsite Challenge នៅក្រៅផ្ទះបាយ MasterChef Cambodia
  5. ធ្លាប់តែសម្តែងរឿងហូហែរ ពេលនេះអតីតតារាសម្តែងជើងចាស់ Chun Wong ត្រូវអង្គុយលើរទេះរុញ និងរស់នៅមណ្ឌលចាស់ជរាក្នុងវ័យ ៧៦ឆ្នាំ

ហេតុតែ​គេជា​ស្រីស្អាត មើលជ្រុង​ណា​ក៏ Selena Gomez នៅតែស្អាត​បែប​អ្នកមានសាច់​គួរឱ្យក្នាញ់

អាមេរិក៖ អ្នកគាំទ្រតារាចម្រៀងអាមេរិក Selena Gomez តែងបង្ហាញក្តីបារម្ភចំពោះសុខភាពរបស់នាងដោយសារការកើនទម្ងន់មិនឈប់ត្រឹមមួយប៉ប្រិចភ្នែក។ ទោះជាយ៉ាងណា Selana ធ្លាប់បានបញ្ជាក់ថា នាងមិនមានបញ្ហាអ្វីឡើយ ហើយសរីរាង្គរបស់នាងគឺបែបនេះ ពេលស្រកក៏រហ័ស ពេលឡើងក៏រហ័ស ប៉ុន្តែនាងមិនមានបញ្ហាសុខភាពអ្វីចោទឡើយ រីឯសុខភាពផ្លូវចិត្តក៏ប្រសើរដែរ មិនមានអ្វីគួរឱ្យបារម្ភនោះទេ។

យ៉ាងណាមិញ ក្រោយស្តាប់ឮបែបនេះហើយ អ្នកគាំទ្ររបស់នាងក៏បានធូរស្បើយបានមួយកម្រិត និងកំពុងងាកចាប់អារម្មណ៍នូវរូបរាង និងសម្រស់របស់នាងពេលនេះគួរឱ្យទាក់ទាញបំផុតបើទោះជានាងមិនបានតែងខ្លួនក៏ដោយ។ រូបរាង Selena ពេលនេះបានក្លាយជាចំណាប់អារម្មណ៍ដោយស្អាតបែបអ្នកមានសាច់តិចៗគួរឱ្យក្នាញ់។

គួរបញ្ជាក់ដែរថា ក្រោយពីទំនេរពីការងារសិល្បៈហើយនោះ Selena បានចំណាយពេលជួបមិត្តភក្តិញ៉ាំអាហារឆ្ងាញ់ៗ និងជជែកគ្នាលេងនៅថ្ងៃចុងសប្តាហ៍របស់នាងផងដែរ៕

  

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង