×
ព័ត៌មានថ្មី
  1. ជាប់ឈ្មោះជាសេដ្ឋីពាន់លានដុល្លារ និងមានមិត្តប្រុសល្អចង់បង្កើតគ្រួសារពេញលេញជាមួយគ្នា តែគួរឱ្យស្តាយ Selena មិនអាចមានផ្ទៃពោះ
  2. បេក្ខជនម្នាក់នេះបានសោកស្ដាយបំផុតសម្រាប់ការចាកចេញពីផ្ទះបាយ MasterChef Cambodia របស់បញ្ញា
  3. ទាំងសម្រស់ ទាំងថ្ពាល់ខួច ទាំងវ័យប្រហែលគ្នាធ្វើឱ្យបេក្ខជន MasterChef Cambodia រដូវកាលទី ៣ លីនដា និង Ruby Lin មើលទៅកាន់តែស្រដៀងគ្នា
  4. ចុងភៅពូកែ២រូបមកពីវិទ្យាស្ថានម្ហូបអាហារកម្ពុជា ចូលរួមផ្ដល់ការប្រឹក្សាក្នុងការប្រកួត Offsite Challenge នៅក្រៅផ្ទះបាយ MasterChef Cambodia
  5. ធ្លាប់តែសម្តែងរឿងហូហែរ ពេលនេះអតីតតារាសម្តែងជើងចាស់ Chun Wong ត្រូវអង្គុយលើរទេះរុញ និងរស់នៅមណ្ឌលចាស់ជរាក្នុងវ័យ ៧៦ឆ្នាំ

រដ្ឋបាល​ខេត្តព្រះសីហនុ៖ ផលទាន​ពី​ពិធីបុណ្យ​ភ្ជុំបិណ្ឌ និងកឋិនទាន វត្តអារាម​ត្រូវបែងចែក​ដល់​ជន​អត់ឃ្លាន​ខ្វះខាត មិនត្រូវ​ខ្ជះខ្ជាយ​ឡើយ

ព្រះសីហនុ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានណែនាំដល់មន្ទីរធម្មការ និងសាសនាខេត្ត ធ្វើការណែនាំលម្អិតដល់គណៈ កម្មការអាចារ្យវត្តគ្រប់វត្ត ត្រូវបែងចែកផលទានដែលកើតឡើងដោយពិធីបុណ្យភ្ជុំបិណ្ឌ និងកឋិនទាន មានម្ហូបអាហារ នំចំណីជាដើម ដល់ជនអត់ឃ្លាន កុមារកំព្រា ជនពិការ ចាស់ព្រឹទ្ធាចារ្យ និងបងប្អូនដែលខ្វះខាត។

អភិបាលខេត្តព្រះសីហនុ បន្តថា រាល់សម្ភារ ថវិកា ត្រូវណែនាំឱ្យមានការគ្រប់គ្រង និងប្រើប្រាស់ឱ្យបានហ្មត់ចត់សមហេតុផល ចៀសវាងការបាត់បង់ដោយ ប្រការផ្សេងៗ និងបង្កឱ្យមានជាទម្លាប់បែកបាក់សាមគ្គី ដែលនឹងអាចកើតមានជាយថាហេតុ។

ទន្ទឹមនេះ រដ្ឋបាលខេត្ត បានណែនាំដល់គ្រប់វត្តអារាម ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការ “៣កុំ និង៣ការពារ និងវិធានការសុខាភិបាល ឱ្យបានខ្ជាប់ខ្ជួន ដើម្បីចូលរួមទប់ស្កាត់ ឱ្យបាននូវការរាលដាលជំងឺកូវីដ១៩ ទៅក្នុងសហគមន៍ នាឱកាសបុណ្យភ្ជុំបិណ្ឌ និងកឋិនទាន។

រដ្ឋបាលខេត្ត បានណែនាំដល់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ មន្ទីរអប់រំ យុវជន និងកីឡាខេត្ត និងរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ផងដែរ ដោយត្រូវពន្យល់ណែនាំ និងអប់រំយុវជន យុវនារី កុមារា កុមារី ដែលចូលរួមដង្ហែរបោះបាយបិណ្ឌ និងអង្គកឋិនទាន ឱ្យយល់ពីតម្លៃនៃពិធីបុណ្យដ៏ឧត្តុង្គឧត្តមនេះ ហើយចេះធ្វើខ្លួនឱ្យសក្តិសមជាកូនចៅរបស់ពុទ្ធសាសនិកជន ដ៏ល្អពិតប្រាកដ ដោយមិនបង្កសកម្មភាពនាំឱ្យប៉ះពាល់ដល់កិត្តិយសព្រះពុទ្ធសាសនា ដូចជាការគប់ថង់ទឹក ជះទឹក គប់ទឹកអំពៅ គប់ផ្លែឈើ និងគប់ដោយវត្ថុរឹងផ្សេងៗទៀត ដែលអាចបណ្ដាលឱ្យកើតមានគ្រោះថ្នាក់ផ្សេងៗ៕

    

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង