កូរ៉េខាងត្បូង៖ ពេលវេលាកាន់តែទៅមុខ តារាយូធូបដែលនិយមថតញ៉ាំម្ហូបធ្វើឱ្យអ្នកគាំទ្រជាច្រើនស្រក់ទឹកមាត់តាម Yang Soobin បានប្រែប្រួលកាន់តែខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃប្លែកស្ទើរមិនគួរឱ្យជឿ។
ជាបុគ្គលម្នាក់ដែលធ្វើឱ្យមនុស្សជាច្រើនដែលបានមើលវីដេអូនាងហើយស្រក់ទឹកមាត់តាម ចុងក្រោយនាងបានព្យាយាមសម្រកគីឡូកាន់តែច្រើនឡើងក្រោយបរាជ័យអស់ជាច្រើនសា។
យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ រូបភាពមួយចំនួនដែល Yang Soobin បានចែករំលែកលើគណនី Instagram បានធ្វើឱ្យអ្នកគាំទ្រជាច្រើនភ្ញាក់ផ្អើលរឹតតែខ្លាំងជាមួយរូបពីមុន និងពេលឥលូវដែលនាងបានដាក់ទន្ទឹមគ្នា ឃើញកាន់តែប្លែកខ្លាំងឡើងជាងមួយរយៈមុនទៅទៀត។ ទោះបីជាតារាយូធូបរូបនេះធ្លាប់ធ្វើឱ្យអ្នកគាំទ្រមួយចំនួនឡើងគីឡូតាមនាងក៏ដោយ ប៉ុន្តែពេលនេះនាង ក៏បានក្លាយជាបុគ្គលមួយរូបដែលជាកម្លាំងជំរុញទឹកចិត្តអ្នកដែលចង់ស្រកគីឡូផងដែរ។
ចង់ដឹងថា តារាយូធូបដែលធ្លាប់តែមានគីឡូ ១៣១ ពេលនេះសល់ត្រឹម ៨០,៥ មានភាពខុសប្លែកដល់កម្រិតណា តោះទៅទស្សនារូបថតទាំងអស់គ្នា៕