×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

អាជ្ញាធរ ជម្លៀស​មនុស្ស​ថែមទៀត ពី​បន្ទុះភ្នំភ្លើង​នៅលើ​កោះអេស្ប៉ាញ

ម៉ាឌ្រីដ៖ អាជ្ញាធរអេស្ប៉ាញ បាននិយាយនៅថ្ងៃអង្គារនេះថា កំអ៊ែដែលហូរចេញពីភ្នំភ្លើងដែលផ្ទុះនៅលើកោះ ឡា ប៉ាល់ម៉ា (La Palma) បានបង្ខំឱ្យមានការជម្លៀសពលរដ្ឋចេញពីផ្នែកមួយទៀតនៃតំបន់ អេលប៉ាសូ (El Paso) ។

អាជ្ញាធរបានប្រាប់ទូរទស្សន៍ក្នុងស្រុកនៅថ្ងៃអង្គារនេះថា ពលរដ្ឋនៅក្នុងសង្កាត់ តាខេនដេ អាល់តូ (Tacande Alto) ត្រូវបានជម្លៀសកាលពីយប់ថ្ងៃចន្ទ និងព្រឹកព្រលឹមថ្ងៃអង្គារនេះ បន្ទាប់ពីកំអ៊ែភ្នំភ្លើង បានចាប់ផ្តើមហូរចេញសាជាថ្មីតាមជម្រាលភ្នំភ្លើងឈ្មោះថា ខាំប្រេ វីអេចា (Cumbre Vieja) ។

ទូរទស្សន៍ក្នុងស្រុករបស់អេស្ប៉ាញ បានរាយការណ៍ថា រហូតមកទល់ពេលនេះ មនុស្សប្រហែល៦ពាន់នាក់ ក្នុងចំណោមអ្នករស់នៅលើកោះ ឡា ប៉ាល់ម៉ា (La Palma) ចំនួន៨ម៉ឺននាក់ត្រូវបានបង្ខំឱ្យចាកចេញពីផ្ទះរបស់គេដើម្បីទៅរកកន្លែងសុវត្ថិភាព។

នេះគឺជាលើកដំបូងដែលភ្នំភ្លើងឈ្មោះថា ខាំប្រេ វីអេចា (Cumbre Vieja) ដែលស្ថិតនៅលើប្រជុំកោះកាណារី (Canary) បានផ្ទុះឡើងចាប់តាំងពីឆ្នាំ១៩៧១មក។

គួរបញ្ជាក់ថា វាបានចាប់ផ្តើមផ្ទុះឡើងកាលពីថ្ងៃអាទិត្យ ដោយព្រួសបញ្ចេញកម្ទេចផេះទៅលើមេឃក្នុងកម្ពស់រាប់រយម៉ែត្រ និងបំផ្លាញផ្ទះជិត១៥០ខ្នង ប៉ុន្តែមិនមានសេចក្តីរាយការណ៍ពីករណីរងរបួស ឬបាត់បង់ជីវិតឡើយ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង