ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានជូនដំណឹងដល់សិល្បករ សិល្បការនីចាប៉ីដងវែង និងសាធារណជនដែលមានទេពកោសល្យផ្នែកសិល្បៈចាប៉ីដងវែងដែលមានបំណងចង់ចូលរួមប្រឡងប្រជែងចាប៉ីដងវែងអាចដាក់ពាក្យចូលរួមក្នុងមហោស្រពសិល្បៈចាប៉ីដងវែងទូទាំងប្រទេសឆ្នាំ២០២១ ដែលនឹងប្រារព្ធទៅចំនួន ៣ថ្ងៃនាថ្ងៃទី១៥-១៦-១៧ ខែតុលា ឆ្នាំ២០២១ នៅសាលមហោស្រពនាយកដ្ឋានសិល្បៈទស្សនីយភាព រាជធានីភ្នំពេញ និងមានការផ្សាយផ្ទាល់តាមបណ្តាញសង្គមផ្លូវការរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
ការរៀបចំព្រឹត្តិការណ៍វប្បធម៌នេះ ក្នុងគោលបំណងដើម្បីចូលរួមថែរក្សាលើកស្ទួយ អភិរក្សតម្លៃសិល្បៈវប្បធម៌ប្រពែណីជាតិ និងអត្តសញ្ញាណជាតិ សំដៅរួមចំណែកអភិវឌ្ឍសង្គម និងលើកកម្ពស់កិត្យានុភាពជាតិ ជាពិសេសចាប៉ីដងវែងនេះដែលបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូកន្លងមក។ ដើម្បីទាញយកពាក្យស្នើសុំចូលរួមប្រឡងសូមចូលទៅតំណភ្ជាប់៖ https://drive.google.com/…/1vc4i6lGaZdczmU8e5xfghrNaWI1…
ចំពោះលក្ខខណ្ឌ និងព័ត៌មានបន្ថែមសូមអានការណែនាំខាងក្រោម៖