×

រញ្ជួយដី​កម្រិត ៦,០រ៉ិចទ័រ វាយប្រហារ​ភាគ​អាគ្នេយ៍​នៃ​ប្រទេស​អូស្ត្រាលី

អូស្ត្រាលី៖ គ្រោះរញ្ជួយដីកម្រិត ៦.០ រ៉ិចទ័រ បានវាយប្រហារនៅជិតទីក្រុងមែលប៊ន នៅថ្ងៃពុធ ទី២២ ខែកញ្ញានេះ ដែលជាគ្រោះរញ្ជួយដីដ៏ធំបំផុតមួយនៅអូស្ត្រាលី។

រញ្ជួយដីនេះ បានធ្វើឱ្យខូចខាតអគារនៅក្នុងទីក្រុងធំបំផុតទីពីររបស់ប្រទេសអូស្ត្រាលី និងបណ្តាលឱ្យមានរំញ័រទូទាំងរដ្ឋជិតខាងផងដែរ។ ចំណុចកណ្តាលនៃការរញ្ជួយដីនេះ គឺនៅជិតទីក្រុង Mansfield ក្នុងរដ្ឋ Victoria ចម្ងាយប្រហែល ២០០ គីឡូម៉ែត្រ ភាគឦសានទីក្រុងមែលប៊ន ហើយស្ថិតនៅជម្រៅ ១០ គីឡូម៉ែត្រ។

រូបភាពនិងវីដេអូដែលកំពុងសាយភាយនៅលើបណ្តាញសង្គម បានបង្ហាញពីកម្ទេចកម្ទីនៅលើដងផ្លូវសំខាន់ៗ នៃទីក្រុងមែលប៊ន ខណៈប្រជាជននៅភាគខាងជើងនៃទីក្រុង បានអះអាងថា ពួកគេបានបាត់បង់ថាមពលអគ្គិសនី ហើយអ្នកផ្សេងទៀត បានជម្លៀសចេញពីអគារ។ គ្មានរបាយការណ៍អំពីការខូចខាតនៅខាងក្រៅទីក្រុងមែលប៊ន និងគ្មានរបាយការណ៍អំពីអ្នកដែលរងរបួសឡើយ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង