×

ចាំមើលៗ យប់នេះ​កម្មវិធី ៣,២,១ Action នឹង​លើកយក​ភាពយន្ត​ចាស់ៗ​ណា​មកបង្ហាញ​ជូន​ទស្សនិក​ជន​បន្ត

ភ្នំពេញ៖ ៣,២,១ Action គឺជាកម្មវិធីដែលបានគាស់យកភាពយន្តចាស់ៗមកបង្ហាញជូនបងប្អូនទស្សនិកជនទស្សនា ព្រមទាំងមានការសម្តែងត្រាប់តាមលាយលំជាមួយកំប្លែងពីពិធីករដ៏ស្រស់សង្ហានាយព្រែក និងពិធីការនីដ៏ស្រស់សោភាកញ្ញា សុភ័ក្រ្ត កុសុម៉ា មកញ៉ាំងបរិយាកាសឱ្យកាន់តែសប្បាយរីករាយថែមមួយកម្រិតទៀត។

មិនដឹងថា សប្តាហ៍នេះកម្មវិធីនឹងលើកយកភាពយន្តខ្មែរណាមួយមកបង្ហាញជូនទស្សនិកជនទស្សនាបន្តទៀត? កុំភ្លេចតាមដានទស្សនាទាំងអស់គ្នានៅលើកញ្ចក់ទូរទស្សន៍ និងផេកផ្លូវការរបស់ MyTV យប់នេះវេលាម៉ោង៨យប់តទៅ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង