×
ព័ត៌មានថ្មី
  1. «សមរភូមិសំណើច» ទីបំផុតកំពូលបុគ្គលិករបស់ក្រុមផ្ការីកគ្រប់រដូវបានស្គាល់ជាតិជិះឧទ្ធម្ភាគចក្រហើយ!
  2. នេះគ្រាន់តែជាការតេស្តដំបូងប៉ុណ្ណោះ! កម្លាំងគោជល់ ដែលឧបត្ថម្ភផ្ដាច់មុខដោយ Red Bull សន្យាថានឹងមានវិញ្ញាសាកាន់តែប្លែកនៅវគ្គបន្ទាប់!
  3. ត្រឡប់ទៅមើលវិធីវិចអន្សម ពីកម្មវិធី MasterChef Cambodia រដូវកាលទី៣ នាឱកាសពិធីបុណ្យចូលឆ្នាំខ្មែរនេះ
  4. Judge Jessica បង្ហាញវីឌីអូខ្លីនាំ​ឱ្យ Fan Fan កម្មវិធី MasterChef Cambodia រំភើបថែមមួយកម្រិតទៀតក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ
  5. ក្រោយបញ្ចប់ការដាក់ពាក្យ ការប្រកួតកម្លាំងដ៏អស្ចារ្យតែមួយគត់នៅកម្ពុជា “កម្លាំងគោជល់” ដែលឧបត្ថម្ភផ្ដាច់មុខដោយ Red Bull Power នឹងមកដល់លើកញ្ចក់ទូរទស្សន៍ CTN ក្នុងពេលឆាប់ៗខាងមុខ

អ្នកនាំពាក្យ​អាកាសចរណ៍​ស៊ីវិល ថា ការបើក​សាកល្បង​ព្រលាន​យន្តហោះ​តារាសាគរ ខេត្តកោះកុង នឹង​ត្រូវ​ពន្យារពេល​ទៅដើមឆ្នាំ​ក្រោយវិញ

ភ្នំពេញ៖ អាកាសយាន្តដ្ឋានអន្តរជាតិតារាសាគរ ខេត្តកោះកុង ដែលនឹងបញ្ចប់ការសាងសង់ នៅខែតុលា ឆ្នាំនេះ គ្រោងនឹងបើកដំណើរការសាកល្បងនៅខែធ្នូ ឆ្នាំ២០២១នេះ ប៉ុន្តែ អាចនឹងត្រូវពន្យារពេលរហូតដល់ដើមឆ្នាំ២០២២វិញ។ នេះបើយោងតាមការឱ្យដឹងពីលោក ស៊ិន ចាន់សិរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានប្រាប់សារព័ត៌មានក្នុងស្រុកនៅថ្ងៃទី២២ ខែកញ្ញានេះ។

បើតាមលោក ស៊ិន ចាន់សិរីវុត្ថា ការពន្យារពេលបើកដំណើរការសាកល្បងនេះ ដោយសារតែក្រោយការវាយតម្លៃ ត្រួតពិនិត្យចុងក្រោយរបស់ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល មើលឃើញថា មានការងារខ្លះនៅសេសសល់ ដែលក្រុមហ៊ុនត្រូវការពេលវេលាបន្ថែមទៀត ក្នុងការបំពេញ ដូចជាការផ្តល់ព័ត៌មាន និងឯកសារពាក់ព័ន្ធនឹងសុវត្ថិភាព មុននឹងអាកាសចរណ៍ស៊ីវិលផ្សាយជាផ្លូវការ។

សូមបញ្ជាក់ថា ព្រលានយន្ដហោះតារាសាគរ ស្ថិតក្នុងស្រុកបុទមសាគរ ខេត្តកោះកុង ជាវិនិយោគដោយក្រុមហ៊ុនចិន Union Development Group លើទំហំទឹកប្រាក់១៥០លានដុល្លារ ជាការវិនិយោគសម្រាប់គាំទ្រដល់វិស័យទេសចរណ៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង