ភ្នំពេញ៖ អាជ្ញាធរខណ្ឌទួលគោកបានចុះបិទវត្តនាគវ័ន ដែលស្ថិតនៅសង្កាត់បឹងកក់១ ខណ្ឌទួលគោកជាបន្ទាន់នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ ត្រូវជាថ្ងៃកាន់បិណ្ឌទី១ បន្ទាប់ពីបានរកឃើញអ្នកវិជ្ជមានកូវីដ១៩ចំនួន ០៣នាក់ ដែលជាលោកតាអាចារ្យម្នាក់ និងនិស្សិតស្នាក់នៅក្នុងវត្តចំនួន ០២នាក់។
បច្ចុប្បន្ននេះ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចហ៊ុនសែន បានចុះយកសំណាកភ្លាមៗ ដើម្បីធ្វើតេស្តលើអ្នកដែលពាក់ព័ន្ធ៕