ចិន៖ ដោយសារតែបច្ចេកវិទ្យានាសម័យបច្ចុប្បន្នកាន់តែជឿនលឿនឡើង កម្មវិធីក្នុងទូរសព្ទដៃជាច្រើន បានបង្កើតឡើងធ្វើឱ្យមនុស្សអាចប្រែកាយស្រស់ស្អាតប្រៀបបីដូចទេវបុត្រ ទេពធីតា បំភ័ន្តភ្នែកមនុស្សបានដោយងាយ។
ជាក់ស្តែង ដូចកម្មវិធី Kwai ដែលស្រីៗនៅប្រទេសចិននិយមប្រើអ៊ីចឹង ដែលកម្មវិធីនេះអាចធ្វើឱ្យស្ត្រីវ័យ ៥០ឆ្នាំទៅហើយប្រែក្លាយជាស្រីស្អាតក្មេងជាងវ័យគ្មានអ្នកណាអាចមើលដឹងឡើយ។
ប៉ុន្តែ កាលពីពេលថ្មីៗនេះ ស្ត្រីម្នាក់ដែលទទួលបានការគាំទ្រក្រោយពេលប្រើកម្មវិធី Kwai បានបង្ហាញការពិតថា ខ្លួនមានវ័យ ៥០ឆ្នាំ និងជាម្តាយដែលមានកូន ៣ហើយ។ ការបើកបង្ហាញនេះ មិនបានធ្វើឱ្យអ្នកគាំទ្រគាត់ជឿឡើយ ក្រោយមកទើបគាត់សម្រេចចិត្តបង្ហាញមុខមាត់ពិតដោយគ្មានប្រើ Filter របស់កម្មវិធីមកបិទបាំងឡើយ។
ការបើកបង្ហាញមុខមាត់ពិតប្រាកដនេះ បានធ្វើឱ្យអ្នកគាំទ្រជាច្រើនបង្ហាញអារម្មណ៍ភ្ញាក់ផ្អើលក្រោយបុគ្គលដែលពួកគេបានគាំទ្រអស់រយៈពេលរាប់ឆ្នាំមានមុខមាត់ពិតខុសប្លែកនឹងអ្វីដែលពួកគេបានឃើញដាច់ស្រលះ៕