×
ព័ត៌មានថ្មី
  1. 📲 ត្រឹមតែមួយប៉ព្រិចភ្នែក! ស្កេន QR Code ចុះឈ្មោះភ្លាម ក្លាយជាបេក្ខជនក្នុងកម្មវិធីលំដាប់ពិភពលោកភ្លែត! ក្មេងៗអាយុ ៨-១៣ ឆ្នាំ រួសរាន់ដាក់ពាក្យឥឡូវនេះ! 🍳✨
  2. ថ្ងៃអាទិត្យនេះ អាលីសា នឹងមកបញ្ចេញស្នាដៃធ្វើម្ហូបពិសេស ដឹងតែប្លែកមាត់ ប្លែកអារម្មណ៍ហ្មងជាមួយកម្មវិធី Cook & Chill by Cambodia Premium!
  3. យប់ថ្ងៃអាទិត្យនេះ Cook & Chill មានរឿងរ៉ាវដ៏កក់ក្ដៅចង់ចែករំលែក ក្នុងឱកាសទិវាសិទ្ធិនារី! 💐✨
  4. ចង់ដឹងអត់ថា បូរ៉ា MasterChef យកក្រូចថ្លុងមកច្នៃជាម្ហូបអីខ្លះក្នុងកម្មវិធី Cook & Chill នៅថ្ងៃអាទិត្យសប្ដាហ៍នេះ? 🍊🍽
  5. ឧកញ៉ា គិត ស៊ូឡា បរិច្ចាគថវិកាជាង ១,៥ លានដុល្លារ ជូនកាកបាទក្រហមកម្ពុជា សម្រាប់ទិវា ៨ ឧសភា ២០២៦

អ្នកជំងឺ​កូវីដ១៩​ដែលជា​សះស្បើយ​បាន​រយៈពេល​៤ខែ អាចចាក់​វ៉ាក់សាំង​បាន​នៅ​តាមមន្ទីរពេទ្យ​បង្អែក​រាជធានីខេត្ត

ភ្នំពេញ៖ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានជូនដំណឹងថា យោងតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងអនុសាសន៍របស់អង្គការសុខភាពពិភពលោក បានណែនាំឱ្យប្រជាពលរដ្ឋដែលបានព្យាបាលជាសះស្បើយពីជំងឺកូវីដ១៩ អាច មកទទួលការចាក់វ៉ាក់សាំងកូវីដ១៩ ដើម្បីបង្កើនភាពស៊ាំទប់ទល់នឹងវីរុសកូរីដ១៩។

គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានឱ្យដឹងថា ប្រជាពលរដ្ឋទូទៅ ដែលបានព្យាបាលជាសះស្បើយពីជំងឺកូវីដ១៩ ចាប់ពី៤ខែឡើង សូមទៅចាក់វ៉ាក់សាំងកូវីដ១៩ នៅតាមមន្ទីរពេទ្យបង្អែករាជធានី-ខេត្ត និងនៅតាមបណ្តាទីតាំងចាក់វ៉ាក់សាំងកូវីដ១៩ មួយចំនួនទៀតដែលរដ្ឋបាលរាជធានី-ខេត្ត កំពុងបើកដំណើរការចាក់វ៉ាក់សាំងកូវីដ១៩ ជូនប្រជាពលរដ្ឋ ដែលនៅសេសសល់។ ចំពោះមន្ត្រីរាជការថ្នាក់ក្រោមជាតិ ក៏ត្រូវចាក់នៅទីតាំងដូចគ្នាផងដែរ។

ដោយឡែក មន្ត្រីរាជការថ្នាក់ជាតិដែលបានព្យាបាលជាសះស្បើយពីជំងឺកូវីដ១៩ ចាប់ពី៤ខែឡើង ត្រូវទៅចាក់វ៉ាក់សាំងកូវីដ១៩ នៅមន្ទីរពេទ្យកាល់ម៉ែត មន្ទីរពេទ្យព្រះអង្គឌួង មន្ទីរពេទ្យកុមារជាតិ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង