×

ទង្វើ​របស់​តារាសម្តែង​វ័យក្មេង ឈិន មុន្នីនាថ នៅ​ថ្ងៃបិណ្ឌ១ កំពុង​ផ្ទុះ​ការកោតសរសើរ​ខ្លាំង

ភ្នំពេញ៖ តារាសម្តែង ឈិន មុន្នីនាថ បានធ្វើឱ្យអ្នកគាំទ្រកោតសរសើរមិនដាច់ពីមាត់ក្រោយរូបថតប៉ុន្មានសន្លឹកបានចែករំលែកលើគណនីបណ្តាញសង្គម និងបានពោលពាក្យយ៉ាងដូច្នេះថា “ថ្ងៃបិណ្ឌ១ ម៉ាក់ប៉ាបាន ៣វត្ត តែកូនមិនបានជូនទៅព្រោះមិនស្រួលខ្លួន តែទោះមិនបានទៅវត្តក៏មិនដែលភ្លេចព្រះរស់ក្នុងផ្ទះដែរ ការគោរពប្រតិបត្តិឪពុកម្តាយដោយគន្លងធម៌ ជាភ្លើងទៀនបំភ្លឺផ្លូវជីវិត”។

បើទោះជាមិនបានជូនអ្នកមានគុណទាំង២ទៅវត្តក៏ដោយ ប៉ុន្តែនាងក៏បានជូនជាថវិកាមួយចំនួនដល់លោកទាំង ២ផងដែរ។ ជាមួយគ្នានេះដែរ អ្នកនិយមលេងបណ្តាញសង្គមជាច្រើនបានសរសើរតារាស្រីវ័យក្មេងរូបនេះថា ពិតជាមានអត្តចរិតល្អ និងចេះធ្វើបុណ្យទាន់ខែភ្លឺដែលក្មេងៗជំនាន់ក្រោយគួរយកគំរូតាមផងដែរ។

គួរបញ្ជាក់ដែរថា ឈិន មុន្នីនាថ គឺជាកូនស្រីរបស់តារាចម្រៀងជើងចាស់លោក ឈិន កុសល ដូចនេះឈាមជ័រពីឪពុកបានធ្វើឱ្យនាងមានសមត្ថភាពផ្នែកសិល្បៈខ្លាំង មិនត្រឹមតែការសម្តែងប៉ុណ្ណោះទេ តែនាងក៏មានសំនៀងពិរោះកាត់តាមលោក ឈិន កុសល ផងដែរ ជាហេតុធ្វើឱ្យតារាស្រីរូបនេះមានវត្តមានញឹកញាប់ក្នុងកម្មវិធីប្រគំតន្ត្រីរបស់ស្ថានីយ៍ទូរទស្សន៍ CTN កន្លងមក មានដូចជាការប្រគំតន្ត្រី Boostrong, រាត្រីកម្សាន្ត និងពេញចិត្ត ឬអត់ជាដើម៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង