
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៣ ខែកញ្ញានេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៦៣៨នាក់ថែមទៀត ក្នុងនោះ ករណីឆ្លងសហគមន៍ ៥២៥នាក់ និងអ្នកដំណើរពីបរទេស ១១៣នាក់ ខណៈអ្នកជំងឺជាសះស្បើយ ៤៧៩នាក់ និងស្លាប់ ២២នាក់។
សូមបញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ នៅទូទាំងប្រទេសកម្ពុជា បានរកឃើញអ្នកជំងឺកូវីដ១៩ឆ្លងសរុប ១០៦.៦១៩នាក់ អ្នកជំងឺបានជាសះស្បើយសរុប
៩៩.១៣៤នាក់ និងស្លាប់សរុបចំនួន ២.១៧៦នាក់៕
