×
ព័ត៌មានថ្មី
  1. 📲 ត្រឹមតែមួយប៉ព្រិចភ្នែក! ស្កេន QR Code ចុះឈ្មោះភ្លាម ក្លាយជាបេក្ខជនក្នុងកម្មវិធីលំដាប់ពិភពលោកភ្លែត! ក្មេងៗអាយុ ៨-១៣ ឆ្នាំ រួសរាន់ដាក់ពាក្យឥឡូវនេះ! 🍳✨
  2. ថ្ងៃអាទិត្យនេះ អាលីសា នឹងមកបញ្ចេញស្នាដៃធ្វើម្ហូបពិសេស ដឹងតែប្លែកមាត់ ប្លែកអារម្មណ៍ហ្មងជាមួយកម្មវិធី Cook & Chill by Cambodia Premium!
  3. យប់ថ្ងៃអាទិត្យនេះ Cook & Chill មានរឿងរ៉ាវដ៏កក់ក្ដៅចង់ចែករំលែក ក្នុងឱកាសទិវាសិទ្ធិនារី! 💐✨
  4. ចង់ដឹងអត់ថា បូរ៉ា MasterChef យកក្រូចថ្លុងមកច្នៃជាម្ហូបអីខ្លះក្នុងកម្មវិធី Cook & Chill នៅថ្ងៃអាទិត្យសប្ដាហ៍នេះ? 🍊🍽
  5. ឧកញ៉ា គិត ស៊ូឡា បរិច្ចាគថវិកាជាង ១,៥ លានដុល្លារ ជូនកាកបាទក្រហមកម្ពុជា សម្រាប់ទិវា ៨ ឧសភា ២០២៦

ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​មួយចំនួន ថា ភ្ញៀវទេសចរ​ដែល​ចាក់វ៉ាក់សាំង​ពេញលេញ ទទួល​បាន​ការបញ្ចុះតម្លៃ​រហូត​ដល់១០%

ភ្នំពេញ៖ ប្រធានមន្ទីរទេសចរណ៍ខេត្តមួយចំនួន បានឱ្យដឹងថា ចំពោះអ្នកដែលបានចាក់វ៉ាក់សាំងហើយ គឺមានការលើកទឹកចិត្តបន្ថែមតាមរយៈការបញ្ចុះតម្លៃ ៥% ឬ ១០% ជាដើម នៅពេលភ្ញៀវទេសចរចូលទទួលទានអាហារ ឬស្នាក់នៅតំបន់ទេសចរណ៍នានា។

អ្នកដែលគ្មានបណ្ណចាក់វ៉ាក់សាំង តម្រូវឱ្យធ្វើតេស្តរហ័ស ប៉ុន្តែប្រសិនបើមិនព្រមធ្វើតេស្តរហ័សនេះទេ គឺមិនឱ្យចូលទទួលទានអាហារ ឬស្នាក់នៅនោះឡើយ។

ការអះអាងចេញពីមន្ទីរទេសចរណ៍ខេត្តយ៉ាងដូច្នេះ ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំស្ដាប់របាយការណ៍ពីគ្រប់មន្ទីរទេសចរណ៍រាជធានី-ខេត្ត តាមរយៈប្រព័ន្ធវីដេអូ Zoom Meeting នាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ នៅទីស្ដីការក្រសួងទេសចរណ៍។

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក៏ដូចជាប្រធានមន្ទីរទេសចរណ៍គ្រប់រាជធានី-ខេត្តទាំង ២៥ បានអះអាងថា អ្នកបម្រើការនៅតាមវិស័យទេសចរណ៍នៅទូទាំងប្រទេស ទទួលបានការចាក់វ៉ាក់សាំងបង្ការមេរោគកូវីដ១៩ ស្ទើរតែទាំងអស់ហើយ។

លោករដ្ឋមន្ត្រីបន្តថា អ្នកដែលបានចាក់វ៉ាក់សាំង គ្រប់ដូសគ្រប់គ្រាន់ ទើបអាចអនុញ្ញាតឱ្យចូលបម្រើការបាន។
លោករដ្ឋមន្ត្រីបានមានប្រសាសន៍បែបនេះថា៖ “ម្ចាស់មូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ អ្នកបម្រើការក្នុងវិស័យទេសចរណ៍ បានចាក់វ៉ាក់សាំងគ្រប់គ្នាអស់ហើយ យ៉ាងតិចក៏២ដូសដែរ ពិសេសប្រជាពលរដ្ឋនៅគ្រប់រាជធានី-ខេត្តគឺចាក់សុទ្ធតែ២ដូសហើយ ចាប់ពី ៩០% ដល់ ១០០% មានតែ ៣-៤ នាក់ប៉ុណ្ណោះ ដោយសារថាពួកគាត់មានបញ្ហាសុខភាព មន្ទីរទេសចរណ៍ទាំងអស់បានរាយការណ៍មកបែបហ្នឹង”។

ក្រសួងទេសចរណ៍ និងមន្ទីរទេសចរណ៍ក៏បានជំរុញឱ្យប្រតិបត្តិករទេសចរណ៍ អ្នកបម្រើការនៅតាមគោលដៅទេសចរណ៍ទាំងអស់ ចូលរួមចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា ដើម្បីគាំទ្រដល់ផែនការជំរុញការបើកទេសចរណ៍ផ្ទៃក្នុង ក៏ដូចជាផែនការត្រៀមបើកទទួលទេសចរអន្តរជាតិឡើងវិញនាពេលខាងមុខ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង