×
ព័ត៌មានថ្មី
  1. «សមរភូមិសំណើច» ទីបំផុតកំពូលបុគ្គលិករបស់ក្រុមផ្ការីកគ្រប់រដូវបានស្គាល់ជាតិជិះឧទ្ធម្ភាគចក្រហើយ!
  2. នេះគ្រាន់តែជាការតេស្តដំបូងប៉ុណ្ណោះ! កម្លាំងគោជល់ ដែលឧបត្ថម្ភផ្ដាច់មុខដោយ Red Bull សន្យាថានឹងមានវិញ្ញាសាកាន់តែប្លែកនៅវគ្គបន្ទាប់!
  3. ត្រឡប់ទៅមើលវិធីវិចអន្សម ពីកម្មវិធី MasterChef Cambodia រដូវកាលទី៣ នាឱកាសពិធីបុណ្យចូលឆ្នាំខ្មែរនេះ
  4. Judge Jessica បង្ហាញវីឌីអូខ្លីនាំ​ឱ្យ Fan Fan កម្មវិធី MasterChef Cambodia រំភើបថែមមួយកម្រិតទៀតក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ
  5. ក្រោយបញ្ចប់ការដាក់ពាក្យ ការប្រកួតកម្លាំងដ៏អស្ចារ្យតែមួយគត់នៅកម្ពុជា “កម្លាំងគោជល់” ដែលឧបត្ថម្ភផ្ដាច់មុខដោយ Red Bull Power នឹងមកដល់លើកញ្ចក់ទូរទស្សន៍ CTN ក្នុងពេលឆាប់ៗខាងមុខ

ប្តឹងគ្នា​បែកផ្សែង! រឿងក្តី​រវាង​តារាហូលីវូដ Brad Pitt និង Angelina Jolie នៅតែបន្ត​ប្តឹងផ្តល់គ្នា​អស់ពី​មួយចូលមួយ

បរទេស៖ ក្រោយបណ្តឹងទាមទារសិទ្ធចិញ្ចឹមកូនបានដោះស្រាយស្រេចបាច់អស់ហើយ ពេលនេះតារាហូលីវូដ Brad Pitt និង Angelina Jolie កំពុងបន្តប្តឹងផ្តល់គ្នាលើទ្រព្យសម្បត្តិវិញម្តង។ នៅថ្ងៃទី២១ ខែកញ្ញា មេធាវីរបស់ Brad បានធ្វើការប្តឹង Angelina ដែលព្យាយាមបំពានលើទ្រព្យសម្បត្តិរួម។

តាមភាគហ៊ុនក្នុងក្រុមហ៊ុន Mondo Bongo លោក Brad Pitt មានភាគហ៊ុនក្នុងនោះចំនួន ៦០% រីឯ Jolie មានភាគហ៊ុន ៤០% ប៉ុន្តែ ក្រោយលែងលះគ្នារួចមក jolie បានព្យាយាមលក់ភាគហ៊ុនចំនួន ៥០%។ យោងតាមច្បាប់ដែលបានកំណត់សិទ្ធលើទ្រព្យសម្បត្តិ Brad Pitt គឺជាបុគ្គលដំបូងគេដែលអាចទិញភាគហ៊ុនទាំងនោះមកវិញ។

បន្ថែមពីនេះផងដែរ អ្នកទាំង ២កំពុងតទល់គ្នាលើអចលនទ្រព្យនៅ The Chateau Miraval ប្រទេសបារាំងដែលមានផ្ទៃដីប្រមាណជិត ៤០៥ហិកតាដែលអ្នកទាំង ២ ធ្លាប់ប្រារព្ធពិធីអាពាហ៍ពិពាហ៍កាលពីឆ្នាំ ២០១៤ ដែលត្រូវបានក្រុមហ៊ុនអចលនទ្រព្យប៉ាន់ប្រមាណថាមានតម្លៃ ១៦៤លានដុល្លារ៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង