×

ផ្ទុះជំងឺ​កូវីដ១៩ នៅវត្តចំពុះក្អែក សង្កាត់ព្រែកថ្មី អ្នកពាក់ព័ន្ធ​សូមទៅយក​សំណាក

ភ្នំពេញ៖ រកឃើញអ្នកវិជ្ជមានកូវីដ១៩ជាច្រើននាក់ ភាគច្រើនជាព្រះសង្ឃ នៅក្នុងវត្តចំពុះក្អែក ស្ថិតក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ នេះ។

ទោះយ៉ាងនេះក៏ដោយ អាជ្ញាធរខណ្ឌច្បារអំពៅ មិនទាន់បានបញ្ជាក់អំពីចំនួននៃអ្នកឆ្លងកូវីដ-១៩នៅក្នុងវត្តចំពុះក្អែកនេះបានទេ ប៉ុន្តែអាជ្ញាធរ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលបានទៅកាន់បិណ្ឌ នៅវត្តចំពុះក្អែក ស្ថិតក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ ប្រញាប់ទៅធ្វើតេស្តយកសំណាករកកូវីដ១៩ នៅទីតាំងមជ្ឈមណ្ឌលកោះពេជ្រ(ក្រោយអគារស៊ីធីហល City hall) ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ចាប់ពីវេលាម៉ោង ៨:០០ព្រឹក រហូតដល់ម៉ោង ១៧:០០រសៀល។

រដ្ឋបាលសង្កាត់ព្រែកថ្មី បានបញ្ជាក់ថា ពលរដ្ឋ ដែលបានចូលរួម និងធ្វើដំណើរទៅកាន់បិណ្ឌ១ និងបិណ្ឌ២ នាថ្ងៃទី២១ និង ២២ ខែកញ្ញា ឆ្នាំ២០២១ នៅក្នុងវត្តមុនីសុវណ្ណ ហៅវត្តចំពុះក្អែក ដែលស្ថិតក្នុងភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ប្រញាប់ទៅយកសំណាកដោយខ្លួនឯងផ្ទាល់ឱ្យបានគ្រប់ៗគ្នា តាមរយៈក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់សម្ដេចតេជោ នៅចំនួន ៦ទីតាំង ចាប់ពីម៉ោង ៨:០០ព្រឹក រហូតដល់ម៉ោង ១៧:០០រសៀលគឺ កោះពេជ្រ នៅក្រោយ City Hall, Modern 5, វិហ៊ារយ៉េស៊ូ ច្រមុះជ្រូកស្ទឹងមានជ័យ, វិហ៊ាយ៉េស៊ូ ទល់មុខបណ្ណាល័យ ហ៊ុន សែន(RUPP), សាលាបឋមសិក្សាកន្ទោកខណ្ឌកំបូល, ទីលានកាប់គោ ព្រៃទា៕

ដោយ៖ ឌីយ៉ាម៉ង់

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង