×

ឥឡូវនេះ​ប្រជាជន​នៅខេត្ត សៀមរាប អាចបន្តទិញ​ទំនិញ​នៅលើ​វីងម៉ល​ដូចធម្មតា

អតិថិជននៅសៀមរាប នៅតំបន់ក្រហម និងតំបន់លឿងទុំ អាចបន្តទិញអាហារ និងរបស់ប្រើប្រាស់ប្រចាំថ្ងៃពីវីងម៉ល ជាមួយការដឹកជញ្ជូនឥតគិតថ្លៃ។

អ្នកដឹកជញ្ជូនវីងម៉លនៅខេត្ត  សៀមរាប ទទួលបានការធ្វើតេស្តរកមេរោគកូវីដ ១៩

អ្នកដឹកជញ្ជូនវីងម៉លនៅខេត្ត សៀមរាប ទទួលបានការធ្វើតេស្តរកមេរោគកូវីដ ១៩

វីងម៉ល បន្តប្រតិបត្តិការរបស់ខ្លួនក្នុងការផ្ដល់សេវាដល់សហគមន៍នៅខេត្តសៀមរាប ដោយរួមទាំងអ្នករស់នៅក្នុង តំបន់ក្រហម និងតំបន់លឿងទុំដើម្បីធានាឱ្យបានថា ពួកគេអាចទិញម្ហូបអាហារ និងរបស់របរប្រើប្រាស់ប្រចាំថ្ងៃ ដោយអនុលោមទៅតាមការណែនាំរបស់អាជ្ញាធរ។ ដើម្បីបន្ធូរបន្ថយបន្ទុកហិរញ្ញវត្ថុដល់អតិថិជន វីងម៉លផ្តល់ជូនការដឹកជញ្ជូនអាហារ និងគ្រឿងទេសផ្សេងៗ ដោយឥតគិតថ្លៃ ដល់អតិថិជនទំាងអស់។
អតិថិជននៅខេត្តសៀមរាបក៏អាចបន្តរីករាយជាមួយការផ្តល់ជូនដ៏ពិសេសៗច្រើនដែលវីងម៉លបានដំណើរការតាំងពីដើមមក។

លោក ហាសហ៊ីម អាលកាហ្វ ដែលជានាយកគ្រប់គ្រងទូទាត់ អាជីវកម្មអេឡិចត្រូនិកនៃវីង បានមានប្រសាសន៍ថា៖ “អ្នកដឹកជញ្ជូនរបស់យើងទាំងអស់សុទ្ធតែបានឆ្លងកាត់ការធ្វើតេស្តរកមេរោគកូវីដ១៩ ទាំងអស់ ហើយឥឡូវនេះត្រូវបានអនុញ្ញាតឱ្យធ្វើការផ្តល់សេវាដឹកជញ្ជូនដល់សហគមន៍ហើយ។ យើងបានធ្វើការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាននិងភាគីពាក់ព័ន្ធទាំងអស់ដើម្បីចូលរួមកាត់បន្ថយបញ្ហាប្រឈមមួយចំនួនដែលសហគមន៍របស់យើងកំពុងជួបប្រទះ តាមរយៈការធានាថាពួកគេអាចទទួលបានផលិតផលដែលជាតម្រូវការចាំបាច់ប្រចាំថ្ងៃ ប្រកបដោយសុវត្ថិភាព និងឆាប់រហ័សក្នុងកំឡុងពេលដ៏លំបាកនេះ។”

អ្នកដឹកជញ្ជូនរបស់ វីងម៉ល ត្រូវបានធ្វើតេស្តរកមេរោគកូវីដ១៩ កាលពីថ្ងៃចន្ទសប្តាហ៍នេះ ដើម្បីឱ្យពួកគេអាចផ្តល់សេវាដឹកជញ្ជូនដល់អតិថិជននៅតំបន់ក្រហម និងលឿងទុំ នៅក្នុងខេត្ត សៀមរាប ប្រកប ដោយ សុវត្ថិភាពបាន។

ច្រកត្រួតពិនិត្យឆ្លងកាត់សម្រាប់ការដឹកបញ្ជូនទៅតំបន់ក្រហម និងតំបន់លឿងទុំ

ច្រកត្រួតពិនិត្យឆ្លងកាត់សម្រាប់ការដឹកបញ្ជូនទៅតំបន់ក្រហម និងតំបន់លឿងទុំ

វីងម៉ល កំពុងធ្វើការជាមួយក្រុមអ្នកស្ម័គ្រចិត្តនៅខេត្តសៀមរាបដែលមានឈ្មោះថា “តោះទៅលេង សៀមរាប” ដើម្បីទទួលបណ្ណធ្វើដំណើរសម្រាប់អ្នកដឹកជញ្ជូនដែលកំពុងផ្តល់សេវានៅតំបន់ក្រហម និងតំបន់លឿងទុំ។ បណ្ណធ្វើដំណើរទាំងនេះ ត្រូវបានអនុញ្ញាតដោយអាជ្ញាធរខេត្តសៀមរាប ដើម្បីធានាថាមានតែអ្នកដឹកជញ្ជូនដែលត្រូវបានធ្វើតេស្តអវិជ្ជមានប៉ុណ្ណោះ ដែលត្រូវបានអនុញ្ញាតឱ្យបំពេញការងារ។

វីងម៉ល លើកទឹកចិត្តអ្នករាល់គ្នាឱ្យធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាល និងគោរពតាម ការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន ដើម្បីការពារខ្លួននិងក្រុមគ្រួសារពីការឆ្លងនៃជំងឺនេះ។

អ្នកដឹកជញ្ជូនវីងម៉លនៅខេត្ត សៀមរាប រង់ចាំការធ្វើតេស្តរកមេរោគកូវីដ១៩

អ្នកដឹកជញ្ជូនវីងម៉លនៅខេត្ត សៀមរាប រង់ចាំការធ្វើតេស្តរកមេរោគកូវីដ១៩

លោក ហាសហ៊ីម អាលកាហ្វ បានមានប្រសាសន៍ថា៖ “វាមានសារសំខាន់ណាស់ ក្នុងការអនុវត្តនូវវិធានការ ៣កុំ និង ៣ការពារជារៀងរាល់ថ្ងៃ និងជៀសវាងការចេញទៅខាងក្រៅផ្ទះដោយមិនចាំបាច់”។

ដើម្បីធ្វើការបញ្ជាទិញ អតិថិជនគ្រាន់តែបើកកម្មវិធីស្មាតហ្វូនវីង រួចចុចលើរូបសញ្ញា “វីងម៉ល” រកមើលទំនិញដែលត្រូវការ និងធ្វើការបញ្ជាទិញជាការស្រេច។ បន្ទាប់ពីធ្វើការបញ្ជាទិញ អតិថិជន នឹងអាចរីករាយជាមួយអាហារ និងផលិតផលដែលពួកគេចូលចិត្តដោយឥតគិតថ្លៃដឹកជញ្ជូន។

អ្នកដឹកជញ្ជូនវីងម៉លទទួលបានប័ណ្ណសម្រាប់ការដឹកជញ្ជូន

អ្នកដឹកជញ្ជូនវីងម៉លទទួលបានប័ណ្ណសម្រាប់ការដឹកជញ្ជូន

ដើម្បីទទួលបានព័ត៌មានថ្មីៗ ក៏ដូចជាការផ្តល់ជូនពិសេសជារៀងរាល់ថ្ងៃពីវីងម៉ល អតិថិជននៅខេត្តសៀមរាប អាចចូលក្នុងឆានែលតេលេក្រាមរបស់វីងម៉លសៀមរាប ដោយចុចលើតំណភ្ជាប់នេះ https://t.me/WingMallSR ហើយអតិថិជននៅភ្នំពេញ អាចប្រើតំណភ្ជាប់មួយនេះ https://t.me/WingMall ផងដែរ។

អាជីវកម្មដែលមានប្រជាប្រិយភាពជាច្រើននៅសៀមរាប និងភ្នំពេញ កំពុងលក់ទំនិញ ដែលរួមមានទាំងម្ហូបអាហារ ភេសជ្ជៈ គ្រឿងទេស សម្លៀកបំពាក់ គ្រឿងអេឡិចត្រូនិក ផលិតផលសម្រាប់ទារក សុខភាព និងសម្រស់ ព្រមទាំងទំនិញជាច្រើនប្រភេទផ្សេងទៀត នៅលើវីងម៉ល។ សម្រាប់អាជីវករដែលចង់លក់ផលិតផល ដល់សហគមន៍របស់ពួកគេតាមរយៈវីងម៉ល អាចទាក់ទង៖ +(៨៥៥) – ០៧៨ ៣១១ ៣១១ ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង