×

Blogger ល្បីឈ្មោះម្នាក់​នៅចិន ទម្លាយ​រូបថត​តារាសម្តែង​ល្បីឈ្មោះ Dilraba Dilmurat ពេលមិន​ទាន់​ប្រើ​កម្មវិធី​កែកុន តែអ្នកគាំទ្រ​មិនជឿ

កម្សាន្ត៖ មួយរយៈចុងក្រោយនេះ តារាសម្តែង Dilraba Dilmurat បានរងនូវពាក្យរិះគន់ជាច្រើនថា អាយុមិនទាន់ ៣០ឆ្នាំផងប៉ុន្តែមុខចាស់ខ្លាំងមិនស្រស់ស្អាតដូចរូបថតដែលបានឃើញកន្លងមកទេ។ ជាក់ស្តែង កាលពីពេលថ្មីៗនេះ Blogger ល្បីឈ្មោះម្នាក់នៅចិនបានចែករំលែករូបថតរបស់ Dilraba និងបានបញ្ជាក់ថាជារូបធម្មជាតិមិនទាន់ដាក់ចូលក្នុងកម្មវិធីកែកុនធ្វើឱ្យម្នាក់ៗឃើញហើយមានការភ្ញាក់ផ្អើលជាខ្លាំង។

ជាធម្មតា គ្រប់គ្នាតែងឃើញ Dilraba ក្នុងរូបភាពស្រស់ស្អាត សាច់សម៉ដ្ឋរលោងគ្មានស្នាមសូម្បីតែមួយចំនុចតូច ប៉ុន្តែសម្រាប់រូបភាពដែល Blogger ល្បីឈ្មោះរូបនោះបង្ហាញវិញបែរជាឃើញសុទ្ធតែស្នាមពេញជើង និងសូម្បីតែមុខក៏មានសភាពទ្រុឌទ្រោមផងដែរ។ យ៉ាងណាមិញ អ្នកគាំទ្រ Dilraba ក៏មិនប្រាកដឡើយថា រូបប៉ុន្មានសន្លឹកនោះជារូបពិត ឬ យ៉ាងណា។

យ៉ាងណាមិញ ទោះបីជារូបថតជាច្រើនសន្លឹករបស់ Dilraba កន្លងមកធ្លាប់ត្រូវបានមនុស្សជាច្រើនអះអាងថាជារូបមិនទាន់បានកែកុនក្នុងកម្មវិធីយ៉ាងណាក៏ដោយ ក៏មនុស្សជាច្រើននៅមិនជឿថានោះជារូបពិតប្រាកដដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង
turkce.yurtdisi-fx.comagario paper.io 2 agarioTürkiye’den İngiltere’ye eşya taşıma gebze evden eve nakliyat
zonguldak son dakika