
កូរ៉េខាងត្បូង៖ Hwang Shin Young គឺជាតារាកំប្លែងល្បីឈ្មោះមួយរូបនៅកូរ៉េខាងត្បូង ដែលពេលនេះ នាងកំពុងពពោះកូនភ្លោះ៣ក្នុងផ្ទៃនៅសប្តាហ៍ទី៣៤។

នាងបាននិយាយថា នាងពិតជាមានអារម្មណ៍រំភើបណាស់ដែលជិតបានឃើញមុខកូនឆាប់ៗនេះ។ ទន្ទឹមនឹងនេះ នាងកំពុងជួបបញ្ហាពិបាកដើរដោយសារតាំងពីទម្ងន់កូនភ្លោះទាំង ៣មក គីឡូរបស់នាងឡើងឥតឈប់ឈររហូតមកទល់ពេលនេះឡើងដល់ ១០៤គីឡូក្រាមហើយ។
Shin Young បានឱ្យដឹងថា មុនពេលពពោះនាងមានទម្ងន់តែ៦០គីឡូក្រាមប៉ុណ្ណោះ ប៉ុន្តែចាប់ពីសប្តាហ៍ទី១៤ទៅនាងឡើងដល់ ៧៨គីឡូក្រាម សប្តាហ៍ទី១៨ឡើងដល់ ៨២គីឡូក្រាម និងជួបប្រទះហើមជើងខ្លាំងមិនអាចដើរបានរហូតត្រូវអង្គុយលើរទេះរុញទៀតផង។
គួរបញ្ជាក់ដែរថា តារាកំប្លែងរូបនេះ បានព្យាយាមចង់បានកូនតាមធម្មជាតិរយៈពេល ៣ឆ្នាំមកហើយ បន្ទាប់ពីរៀបការរួច ប៉ុន្តែទោះជាយ៉ាងណាក៏នៅតែគ្មានដំណឹងល្អ ទើបនាងសម្រេចចិត្តរត់រកផ្នែកវេជ្ជសាស្ត្រឱ្យជួយ តែក៏ត្រូវបរាជ័យ២លើកដែរ ហើយលើកចុងក្រោយក៏ទទួលបានកូនម្តង ៣នាក់តែម្តង៕

