សង្គម៖ ពិធីអាពាហ៍ពិពាហ៍របស់កូនកម្លោះ កូនក្រមុំមួយគូកំពុងប្រារព្ធទៅយ៉ាងរលូន គ្រប់គ្នាកំពុងរាំលេងយ៉ាងសប្បាយ បែរចុងក្រោយត្រូវភ្លើងឆេះសន្ធោសន្ធៅ នាំឱ្យភ្ញៀវរត់ចេញព្រៀត។ យោងតាមសារព័ត៌មាន Mirror បានឱ្យដឹងថា នៅពេលភ្លើងទើបចាប់ឆេះ ពួកគេបានយកបំពង់ពន្លត់អគ្គិសភ័យបាញ់ពន្លត់ដែរ ប៉ុន្តែមិនអាចជួយអ្វីបានឡើយ ថែមទាំងផ្សែងបានហុយឡើងត្រលោមពេញបន្ទប់ពិធី ធ្វើឱ្យភ្ញៀវនាំគ្នាស្រែកឆោឡោតែម្តង។
វីដេអូភ្លើងឆេះពិធីអាពាហ៍ពិពាហ៍មួយនេះក៏ត្រូវបានចែករំលែកលើបណ្តាញសង្គម និងបានក្លាយជាប្រធានបទដែលរងការរិះគន់ថា បន្ទប់ប្រារព្ធពិធីពោរពេញទៅដោយរបស់របរងាយឆេះដែលនេះពិតជាគ្រោះថ្នាក់បំផុត រីឯមតិខ្លះក៏បានចូលរួមនិយាយថា កម្មវិធីពោរពេញដោយបរិយាកាសល្អ ការតុបតែងក៏ស្អាត ប៉ុន្តែមិនគួរណាមានការធ្វេសប្រហែសបែបនេះឡើយ។ យ៉ាងណាមិញ មិនមានសេចក្តីរាយការណ៍ណាមួយបង្ហាញពីអ្នករងគ្រោះថ្នាក់ធ្ងន់ធ្ងរឡើយ៕