×
ព័ត៌មានថ្មី
  1. ចូលចិត្ត​ដំឡូងបារាំង​បំពង តែមិនចង់​ទិញគេញុំា? អាចធ្វើ​នៅផ្ទះ​ដោយ​ខ្លួនឯង​បាន​តាមវិធី​ងាយៗ​បែបនេះ
  2. កម្ពុជា បន្តរកឃើញ​អ្នកឆ្លង​កូវីដ១៩ ចំនួន១៤៤នាក់ ខណៈ​ជាសះស្បើយ ២៧៥នាក់ និងស្លា ប់ចំនួន​១០នាក់មិនបាន​ចាក់វ៉ាក់សាំង
  3. តំណាង​អង្គការ​សុខភាព​ពិភពលោក ចាត់ទុកថា ជាដំណឹងល្អ សម្រាប់​ការត្រៀម​បើក​ប្រទេស​ឡើងវិញ និង​កោតសរសើរ​កម្ពុជា ក្នុង​ការប្រយុទ្ធ​ប្រឆាំង​នឹងជំងឺកូវីដ-១៩
  4. អាជ្ញាធររាជធានី អនុវត្ត​ការណែនាំ​មួយចំនួន មិនឱ្យកម្ទេច​និង​បំផ្លាញ​សំណង់​អគារបេតិកភណ្ឌ
  5. បានកម្សាន្ត​អារម្មណ៍​ហើយ ថែមទាំង​មាន​ឱកាស​ឈ្នះប្រាក់រង្វាន់​ពី​កម្មវិធី “BOOSTRONG តេឈ្នះលុយ” ទៀត

សម្តេចតេជោ ហ៊ុន សែន សម្រេច​ផ្អាក​ការរៀបចំ​ពិធីបុណ្យ​កាន់បិណ្ឌ និងភ្ជុំបិណ្ឌ

អត្ថបទ ហ៊ន សុភ័ក្រ

ភ្នំពេញ៖ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា នៅយប់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ ២០២១ បានចេញសេចក្តីសម្រេចផ្អាកការរៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវដំ-១៩។

សម្តេចតេជោ ហ៊ុន សែន ក្នុងនាមប្រមុខរាជរដ្ឋាភិបាល បានលើកឡើងថា «ក្នុងរយៈពេល ២ ថ្ងៃនៃការរៀបចំពិធីបុណ្យកាន់បិណ្ឌកន្លងទៅនេះ រាជរដ្ឋាភិបាលពិនិត្យឃើញថា មានការជួបជុំ និងប្រមូលផ្តុំមនុស្សជាច្រើននៅតាមបណ្តាវត្តអារាម ដើម្បីប្រារព្ធពិធីកាន់បិណ្ឌ ដែលមិនអាចធានាបានការអនុវត្តត្រឹមត្រូវតាមវិធានការសុវត្ថិភាពផ្នែកសុខាភិបាល ក្នុងការបង្ការនិងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ដែលអាចនឹងធ្វើឱ្យព្រះរាជាណាចក្រកម្ពុជា ត្រូវប្រឈមនឹងហានិភ័យខ្ពស់នៃការឆ្លងរាលដាលទ្រង់ទ្រាយធំនៅទូទាំងប្រទេសនៃជំងឺកូវីដ-១៩ ជាពិសេស មេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta) ដែលមានកម្រិតនៃការឆ្លងរាលដាលឆាប់រហ័ស។ យោងលើភាពចាំបាច់ក្នុងការបន្តគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ជាពិសេស ដើម្បីធានាការពារអាយុជីវិត និងសុខភាពរបស់ប្រជាជន ខណៈដែលព្រះរាជាណាចក្រកម្ពុជាកំពុងបើកដំណើរការសាលារៀនឡើងវិញ ក៏ដូចជា កំពុងរៀបចំផែនការដើម្បីឈានឆ្ពោះទៅបើកដំណើរការប្រទេសពេញលេញឡើងវិញ នាពេលខាងមុខ»។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ រាជរដ្ឋាភិបាល សម្រេច ៖
១-ផ្អាកការរៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ចាប់ពីបិណ្ឌ៤ រហូតដល់ថ្ងៃភ្ជុំបិណ្ឌ។

២-គណៈអភិបាលរាជធានី-ខេត្ត ត្រូវធ្វើការសម្របសម្រួលជាមួយយន្តការដែលមានការពាក់ព័ន្ធទាំងអស់ ដើម្បីធានាដល់ការនាំយកចង្ហាន់ និងទេយ្យវត្ថុចាំបាច់នានា ប្រគេនដល់ព្រះសង្ឃនៅតាមបណ្តាវត្តអារាមនានា
ដែលស្ថិតក្នុងសមត្ថកិច្ចដែនដីរបស់ខ្លួន។

៣-រក្សាការឈប់សម្រាករយៈពេល ៣ ថ្ងៃ សម្រាប់ពិធីបុណ្យភ្ជុំបិណ្ឌ ដែលត្រូវបានកំណត់ដោយ
អនុក្រឹត្យលេខ១៣១ អនក្រ.បក ចុះថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ ស្តីពីប្រតិទិនឈប់សម្រាកការងាររបស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២១៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង