កាលពីសប្តាហ៍មុនគ្រូគាបានឱ្យតម្រុយហើយថា លោកបានជាប់ការសម្ភាសបាន ២តង់រួចមកហើយ នៅរង់ចាំសម្ភាសដំណាក់កាលបន្តទៀត មិនដឹងថានឹងទៅជាយ៉ាងណាយ៉ាងណីទេ បើដល់ថ្នាក់ហាត់សមមុខកញ្ចក់តែឯងបែបនេះ។ អ៊ីចឹងរង់ចាំតាមដានបន្តនៅភាគក្រោយទៀត ឥលូវយើងមកបង្វែរទៅចាប់អារម្មណ៍ពីបុរសសង្ហាវិរៈវិញម្តង ដែលមានបំណងចង់ក្លាយជាអ្នកសិល្បៈដោយសារលោកអាចច្រៀង និងលេងតន្ត្រីបាន។
ប៉ុន្តែ លើកនេះអង្គុយលេងហ្គីតានៅមុខស្រីស្អាតបូរមីដែលលោកលួចចាប់ចិត្តតាំងពីបានជួបលើកដំបូងម្ល៉េះ មិនដឹងថាលោកលេងហ្គីតាធម្មតាៗដើម្បីកំដរបរិយាកាស ឬ ចង់រាយមន្តស្នេហ៍ឱ្យប្រាកដទេ? ចង់ដឹងថា សប្តាហ៍បន្ទាប់ “ផ្ទះបាយស្នេហ៍” នឹងមានអ្វីប្លែកខ្លះ កុំភ្លេចរង់ចាំទស្សនាទាំងអស់គ្នារៀងរាល់ថ្ងៃអាទិត្យ វេលាម៉ោង៨យប់តទៅ៕
រឿង “ផ្ទះបាយស្នេហ៍” ឧបត្ថម្ភផ្តាច់មុខដោយស្រាបៀរ Anchor WHITE
“Anchor WHITE ស័ក្តិសមឥតខ្ចោះសម្រាប់អាហារដែលអ្នកចូលចិត្ត”