×
ព័ត៌មានថ្មី
  1. ការដឹកនាំក្រុមដោយជំនឿនាំមកនូវជ័យជម្នះក្នុងការប្រកួតជាក្រុម នៅសប្ដាហ៍ទី៦ MasterChef Cambodia រដូវកាលទី៤
  2. MasterChef Cambodia រដូវកាលទី៤៖ ឱកាសលើកទីពីររបស់បេក្ខនារី ជា សុវាចា បានរបូតចេញពីដៃក្នុងការប្រកួតវិញ្ញាសាសម្ពាធ
  3. កម្មវិធី «កម្លាំងគោជល់» លើកស្ទួយអត្តសញ្ញាណជាតិ តាមរយៈការលាយបញ្ចូលរវាងការប្រកួតសម័យទំនើប ជាមួយល្បែងបុរាណខ្មែរ
  4. សម្ពាធក្នុងផ្ទះបាយ MasterChef Cambodia រដូវកាលទី៤ សប្ដាហ៍ទី៦ កើតឡើងសាជាថ្មី បន្ទាប់ពីការប្រកួតជាក្រុម
  5. រង្វាន់តែមួយ ជើងឯកតែម្នាក់! សមរភូមិប្រកួតកម្លាំងដំបូងគេបង្អស់នៅកម្ពុជា កម្មវិធី «កម្លាំងគោជល់» ចាប់ផ្ដើមផ្សាយនៅស្ថានីយទូរទស្សន៍ CTN នាចុងសប្ដាហ៍នេះ

ផ្ទុះការ​ចាប់អារម្មណ៍ ក្រោយ​វត្តមួយ​រៀបចំ “ភ្ជុំបិណ្ឌ Online”

ប៉ៃលិន៖ ដោយអនុវត្តតាមសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល នៅក្នុងការផ្អាកពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ចាប់ពីបិណ្ឌ៤រហូតដល់ថ្ងៃភ្ជុំបិណ្ឌ វត្តអារាមមួយចំនួន បានរៀបចំការទទួលចង្ហាន់ និងទេយ្យវត្ថុនានា នៅត្រឹមក្លោងទ្វារវត្តជាដើម។

បើក្រឡេកទៅមើលវត្តពោធិមារាម ហៅ វត្តប៉ាហ៊ី នៅក្រុងប៉ៃលិន បានរៀបចំដោយភាពច្នៃប្រឌិតមួយទៀត ពោលគឺ “ភ្ជុំបិណ្ឌ Online” ។ អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក បាននាំគ្នាបញ្ចេញមតិថា៖ “Join zoom សូត្រមន្តឱ្យពរ បច្ច័យវេរតាម Wing ប្រគេចង្ហាន់តាម Foodpanda” និង “គំនិតច្នៃប្រឌិតខ្ពស់”។

ព្រះសង្ឃដែលគង់នៅវត្តពោធិមារាម បានចែករំលែកនៅលើបណ្ដាញសង្គមហ្វេសប៊ុកថា៖ “អរគុណប្រមុខដឹកនាំខេត្ត/ក្រុង ដែលយកចិត្តទុកដាក់ចំពោះព្រះសង្ឃ វត្តពោធិមារាម ភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន បិទវត្តនៅថ្ងៃ ៣រោចខែភទ្របទ វស្សាន្តរដូវ ឆ្នាំឆ្លូវ ត្រីស័កពុទ្ធសករាជ២៥៦៥ ម៉ោង 6:00 ល្ងាច
ប្រជុំបន្ទាន់ភ្លាមប្រាបកូនចៅឱ្យដឹង ដើម្បីការពារបើកឃ្លាំងមើលមានអីខ្លះ…..ទុកឆាន់១៤ថ្ងៃ ការបិទនេះក្រោយពីស្ត្រីក្រីក្រម្នាក់នៅផ្ទះជួលជិតវត្ត ដែលមកលាងចានវត្ត និងកូនៗរបស់គាត់ បានតេស្តឃើញវិជ្ជមានកូវីដ១៩៕”

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង