×

ថៃ ប្រតិកម្ម​ចំពោះ​កម្មករ​នៅឥណ្ឌា ដាក់ជើង​លើ​នំបុ័ង​រួចវេចខ្ចប់​ដើម្បី​លក់ទៅលើ​ទីផ្សារ

ថៃ៖ កាលពីពេលថ្មីៗនេះ វីដេអូឃ្លីបមួយ ដែលបានបង្កកំហឹងនៅប្រទេសថៃ ដោយកម្មករនៅរោងចក្រវេចខ្ចប់នំប៉័ងមួយបានដាក់ជើងលើនំប៉័ង មុនពេលវេចខ្ចប់ ត្រូវបានអាជ្ញាធរថៃ អះអាងថាមិនបានកើតឡើងនៅក្នុងប្រទេសថៃទេ។

ការិយាល័យអន្តោប្រវេសន៍ថៃ បានបញ្ជាឱ្យត្រួតពិនិត្យឱ្យបានហ្មត់ចត់លើរោងចក្រផលិតនំបុ័ងនៅទូទាំងប្រទេសថៃ និងជាពិសេសនៅទីក្រុងបាងកក ដើម្បីព្យាយាមរកប្រភពនៃរឿងនេះ។

ឆានែលយូធូបមួយដែលមានឈ្មោះថា Nation Next ជារបស់ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយឥណ្ឌា បានចែករំលែកសកម្មភាពរបស់កម្មករដែលបានដាក់ជើងលើនំបុ័ង។ ប៉ុន្តែវាបានបង្កឱ្យមានប្រតិកម្ម ពីសំណាក់ប្រជាជនថៃ៕

(ទស្សនាវីដេអូ)

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង