×

កម្ពុជា បន្តរកឃើញ​អ្នកឆ្លង​ជំងឺ​កូវីដ១៩ ចំនួន ៨១៦នាក់​ថែមទៀត

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៥ ខែកញ្ញានេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៨១៦នាក់ថែមទៀត ក្នុងនោះ ករណីឆ្លងសហគមន៍ ៧០២នាក់ និងអ្នកដំណើរពីបរទេស ១១៤នាក់ ខណៈអ្នកជំងឺជាសះស្បើយ ៥៥៤នាក់ និងស្លាប់ ២១នាក់។

សូមបញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ នៅទូទាំងប្រទេសកម្ពុជា បានរកឃើញអ្នកជំងឺកូវីដ១៩ឆ្លងសរុប ១០៨.២៥៧នាក់ អ្នកជំងឺបានជាសះស្បើយសរុប
១០០.១៨២នាក់ និងស្លាប់សរុបចំនួន ២.២១៨នាក់៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង