
ភ្នំពេញ៖ តួឯកស្រីក្នុងរឿងលួចស្នេហ៍អ្នកជិតខាងដែលធ្លាប់ចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ MyTV កន្លងមក សម្រេចចិត្តដឹកដៃគូស្នេហ៍សែនដូនតាព្រឹកមិញនេះ ក្រោមវត្តមានសាច់ញាតិទាំងសងខាង។

ស្រីស្អាតឈាង ហ៊ុយឡេង ឬ ចេឡេង និងគូស្នេហ៍បានសម្រេចចិត្តប្តូរឈ្មោះពីសង្សារមកជាគូស្វាមីភរិយាដោយមានការដឹងឮពីសំណាក់គ្រួសារទាំងសងខាង ដែលបានប្រារព្ធកម្មវិធីបន្តិចបន្តួចដើម្បីចូលរួមទប់ស្កាត់បញ្ហាវិបត្តិកូវីដ១៩។
គួរបញ្ជាក់ដែរថា អាពាហ៍ពិពាហ៍មួយនេះទទួលបានការចូលរួមអបអរពីសាច់ញាតិ ក៏ដូចជាមិត្តភក្តិជាច្រើនតាមរយៈបណ្តាញសង្គមផងដែរ៕


