×

“សុភាសិត ៣០តម្លឹង” នឹង​ពាំនាំ​ចំណីចក្ខុ​កាន់តែ​ប្លែក​សម្រាប់​ទស្សនិកជន​ទស្សនា​រៀងរាល់​ថ្ងៃសៅរ៍-អាទិត្យ

ការទន្ទឹងរង់ចាំនូវភាពយន្តភាគបុរាណខ្មែរ ដែលឆ្លុះបញ្ចាំងពីរឿងរ៉ាវនៅក្នុងសង្គមពោរពេញដោយ ឧបាយកលរបស់មនុស្ស ការចងគំនុំគ្នាមិនចេះចប់ ការកាប់សម្លាប់គ្នាព្រោះតែទ្រព្យសម្បត្តិ ទាំងអស់នេះនឹងមានបង្ហាញឱ្យកាន់តែដឹងច្បាស់ជាមួយខ្សែភាពយន្តបុរាណខ្មែររឿង “សុភាសិត ៣០តម្លឹង”។

គ្រប់ឈុតឆាកពិតជាធ្វើឱ្យទស្សនិកជន រឹតតែជក់ចិត្ត ជាមួយការសម្តែងរបស់តួអង្គ លាយឡំជាមួយមន្តអាគមដែលកាន់តែធ្វើឱ្យសាច់រឿង “សុភាសិត ៣០តម្លឹង” ទស្សនាហើយពិតជាចង់ទស្សនាទៀត។ នេះជាចំណីចក្ខុដែលនឹងមានផ្សាយជូនទស្សនារៀងរាល់ថ្ងៃសៅរ៍-អាទិត្យ វេលាម៉ោង ៧យប់នៅ CTN៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង