×

ទស្សនា​ភាពយន្ត ”នគរមាស” ច្រើនភាគ​ហើយ ឥលូវ​បង្វែរ​អារម្មណ៍​ទៅ​ទស្សនា​សកម្មភាព​ពេលថត​វិញម្តង​ថាម្នាក់ៗ​ខំប្រឹងប៉ុណ្ណា

កម្សាន្ត៖ ភាពយន្តបុរាណខ្មែរនាសម័យលង្វែក “នគរមាស” កំពុងផ្ទុះការចាប់អារម្មណ៍ និងទទួលបានការកោតសរសើរខ្លាំងពីសំណាក់បងប្អូនខ្មែរដែលបានតាមដានទស្សនាជាច្រើនភាគមកនេះ។

ពីមួយភាគទៅមួយភាគ សាច់រឿងកាន់តែជក់ចិត្តដិតអារម្មណ៍ដោយរៀម និងពេជ្រកំពុងស្វះស្វែងហាត់គុនដើម្បីត្រៀមទប់ទល់នឹងសត្រូវឈ្លានពានទឹកដីនាពេលខាងមុខឆាប់ៗនេះ។ ទន្ទឹមនឹងនេះ ក៏មានបញ្ហាកើតឡើងមិនចេះចប់ដោយសារលោកគ្រូពេទ្យ សក្តា បានក្លាយជារនុកក្នុងរបស់ជនឈ្លានពានទឹកដីដើម្បីសងសឹក ក្រោយចាញ់បញ្ញា អប្សរ រឿងសុំផ្តាច់ពាក្យលើកមុនរួច។

គួរបញ្ជាក់ដែរថា ក្រៅពីសិល្បករដែលឃើញមានវត្តមាននៅក្នុងភាពយន្តហើយ ក្រុមការងារជាច្រើនរូបទៀតផងដែរក៏បានមានចំណែកក្នុងការផលិតរឿងនេះឡើងរហូតលេចចេញជាសមិទ្ធផលបានល្អដល់ថ្នាក់នេះ។ អុីចឹងកុំឱ្យខាតពេលយូរ យើងទៅទស្សនាសកម្មភាពខ្លះៗនៃការថតទាំងអស់គ្នាថា ប្រិតប្រៀង និងខំប្រឹងដល់កម្រិតណា៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង