×

កម្ពុជា បន្តរកឃើញ​អ្នកឆ្លង​ជំងឺ​កូវីដ១៩ ចំនួន ៨៣០នាក់​ថែមទៀត

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៦ ខែកញ្ញានេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៨៣០នាក់ថែមទៀត ក្នុងនោះ ករណីឆ្លងសហគមន៍ ៧៣២នាក់ និងអ្នកដំណើរពីបរទេស ៩៨នាក់ ខណៈអ្នកជំងឺជាសះស្បើយ ៤៧៣នាក់ និងស្លាប់ ២៥នាក់។

សូមបញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ នៅទូទាំងប្រទេសកម្ពុជា បានរកឃើញអ្នកជំងឺកូវីដ១៩ឆ្លងសរុប ១០៩.០៨៧នាក់ អ្នកជំងឺបានជាសះស្បើយសរុប
១០០.៦៥៥នាក់ និងស្លាប់សរុបចំនួន ២.២៤៣នាក់៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង