×

សូមប្រុងប្រយ័ត្ន! ទឹកឡើង​ហូរកាត់​ស្ពានតាម៉ុក នៅឃុំអន្លង់វែង

ឧត្តរមានជ័យ៖ ស្ថានភាពទឹកនៅអាងទឹកតាម៉ុក ស្ថិតនៅឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ នាវេលាម៉ោង៦:០០នាទី នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១នេះ បានបង្ហាញថា ទឹកមានកម្ពស់ ៣,៩៥ ម៉ែត្រ ស្រកចុះ០,០៤ម៉ែត្រ ធៀបនិងវេលាម៉ោង៩:០០នាទីយប់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ ទឹកមានកម្ពស់៣,៩៩ម៉ែត្រ។ នេះបើយោងតាមការជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម នាព្រឹកថ្ងៃចន្ទ ទី២៧ ខែកញ្ញានេះ។

ក្រសួងធនធានទឹក បានបន្តថា ផ្នែកខាងលើពុំមានភ្លៀងធ្លាក់ទេ ដូច្នេះ ស្ថានភាពទឹកនៅអាងទឹកតាម៉ុក កំពុងបន្តស្រកចុះនៅថ្ងៃចន្ទនេះ។ យ៉ាងណាមិញ កម្ពស់ទឹកដែលត្រូវមានការប្រុងប្រយ័ត្ន ៣,៨០ម៉ែត្រ ប៉ុន្តែស្ថានភាពកម្ពស់ទឹកនេះ មិនអាចឈានដល់កម្រិតប្រកាសអាសន្ននោះទេ ដោយសារសមត្ថភាពដោះទឹករបស់សំណង់បង្ហៀរ និងសំណង់ទ្វារទឹកដោះបានលឿន៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង