×

អាជ្ញាធរ​ខេត្តព្រះវិហារ ស្វែងរក​អ្នក​ដែល​ប៉ះពាល់​នឹង​អ្នកផាត់មុខ​ធ្វើសក់២នាក់ ទៅយក​សំណាក​ជាបន្ទាន់!

ព្រះវិហារ៖ មន្ទីរសុខាភិបាលខេត្តព្រះវិហារ បានជូនដំណឹងដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងខេត្តព្រះវិហារឱ្យបានជ្រាបថា នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ មន្រ្ដីសុខាភិបាលខេត្តព្រះវិហារ បានធ្វើតេស្តដោយយកសំណាកលើអ្នកផាត់មុខធ្វើសក់ នៅហាង B.O សាឡន ដែលមានទីតាំងនៅផ្លូវភ្លោះខាងកើតរង្វង់មូលថ្មីប្រហែល៧០ ម៉ែត្រ។ លទ្ធផល បានបង្ហាញថា អ្នកផាត់មុខធ្វើសក់ទាំងពីរនាក់ មាន វិជ្ជមានកូវីដ១៩។

មន្ទីរសុខាភិបាលខេត្តព្រះវិហារ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមានការប៉ះពាល់ ឬពាក់ពន្ធ័ជាមួយពួកគាត់ទាំងពីរកន្លងមក សូមប្រញាប់ផ្តល់ដំណឹងក្រុមការងារមន្ទីរសុខាភិបាលជាបន្ទាន់ ឬទៅជួបជាក្រុមគ្រូពេទ្យ ដើម្បីយកសំណាកជូន។ ក្នុងករណីវិជ្ជមាន ក្រុមគ្រូពេទ្យ នឹងអាចព្យាបាលបានទាន់ពេលវេលា ឬអាចទំនាក់ទំនងតាមរយៈលេខទូរសព្ទ 017 600 682 ; 011 454386៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង