×
ព័ត៌មានថ្មី
  1. «សមរភូមិសំណើច»សប្ដាហ៍ទី៨៖ ល្បិចថ្មីពីកំពូលចុងភៅទាំងពីរ មិនត្រឹមតែមិនផ្ដល់ម្ហូបគ្រប់គ្រាន់ដល់កីឡាករទេ ថែមទាំងប្រើវិធីសាស្ត្រខូចឱ្យគេទិញម្ហូបទៀត
  2. យុវជនមួយរូបត្រូវចាប់ខ្លួនករណីបង្ហោះសារគម្រាមខ្សែប្រយុទ្ធ Kai Havertz
  3. ត្រឹមតែម្ហូប១ចាន អាចប្រែក្លាយជោគវាសនារបស់អ្នកជារៀងរហូត! ចូលរួមដាក់ពាក្យជាមួយ MasterChef រដូវកាលទី៤ នាចុងសប្ដាហ៍នេះ
  4. លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ គាំទ្រវិស័យឯកជនក្នុងការចូលរួមបង្ហាញវប្បធម៌ខ្មែរ ក្នុងកម្មវិធី Miss Cosmo Cambodia
  5. កុំឱ្យឱកាសនេះកន្លងផុតទៅ! ថ្ងៃទី២៥-២៦ ខែមករា អ្នកកំពង់ចាមអាចមកដាក់ពាក្យជាមួយ MasterChef និងជួបជាមួយលោក វីល្លៀម នៅទីតាំងនេះ

ភាគខាងកើត និងភាគកណ្តាល​​ប្រទេសថៃ រង់​ការ​​ជន់លិច​​ដោយ​ជំនន់​​ទឹកភ្លៀង​យ៉ាង​ធ្ងន់ធ្ងរ

ថៃ៖ ទឹកជំនន់យ៉ាងធ្ងន់ធ្ងរ ត្រូវបានគេរាយការណ៍នៅផ្នែកជាច្រើននៃប្រទេសថៃ ខណៈភ្លៀង ត្រូវបានព្យាករថា នឹងបន្តធ្លាក់នៅតំបន់ភាគកណ្តាល ឆ្ពោះទៅខេត្តតាក់ នៅភាគខាងលិចប្រទេសនេះ។

ខេត្តឆៃយ៉ាភូមិ បានរងនូវការជន់លិចធ្ងន់ធ្ងរបំផុត ដោយសារទំនប់ឈ្មោះ ឡាមជូ មិនអាចផ្ទុកទឹកដែលបានលើសពីសមត្ថភាពផ្ទុក ៤២,៦០ លានម៉ែត្រគូបបានឡើយ។ មន្ទីរពេទ្យឈ្មោះ បាំណិតណារ៉ុង នៅខេត្តឆៃយ៉ាភូមិ ត្រូវបានទឹកលិចរហូតទៅដល់ជាន់ទី២ឯណោះ។ រីឯបុគ្គលិកនៅមន្ទីរពេទ្យ បានជម្លៀសអ្នកជំងឺនៅក្នុងមន្ទីរពេទ្យ ជាបន្ទាន់ទៅកាន់កន្លែងមានសុវត្ថិភាព។ ចំណែក ភូមិជាង ១០ នៅខេត្តនេះ ត្រូវទឹកជន់លិច ដោយមានមនុស្សជាង ១ពាន់គ្រួសារ កំពុងរងទុក្ខយ៉ាងធ្ងន់ធ្ងរ។

ជាមួយគ្នានេះ នៅខេត្តសុខោទ័យ មានទឹកជំនន់កើតឡើងនៅក្នុងស្រុកចំនួន៩។ ទីក្រុងសុខោទ័យ ត្រូវបានជន់លិច ដោយសារទឹកហៀរពីអាងស្តុកទឹកចំនួនពីរ។ លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា បានចុះទៅខេត្តសុខោទ័យ នៅថ្ងៃអាទិត្យដើម្បីត្រួតពិនិត្យស្ថានភាពទឹកជំនន់ផងដែរ។

សូមជម្រាបថា ព្យុះដែលមានឈ្មោះថា Dianmu (ដៀនមូ) បានបន្ថយឥទ្ធិពលរបស់ខ្លួនមកជាសម្ពាធទាប ប៉ុន្តែភ្លៀងបានបន្តធ្លាក់ពីតិចទៅច្រើន លាយឡំនឹងខ្យល់កន្ត្រាក់ នៅភាគខាងជើង ភាគឦសាន ភាគកណ្តាល រួមទាំងទីក្រុងបាងកក និងតំបន់ជុំវិញផងដែរ។ នាយកដ្ឋានឧតុនិយមថៃ ថ្មីៗនេះ បានជូនដំណឹងថា ប្រជាជននៅក្នុងតំបន់ហានិភ័យ គួរតែប្រយ័ត្នចំពោះចរន្តទឹកដែលហូរខ្លាំង និងជំនន់ទឹកភ្លៀង៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង