×

ទីបំផុត​រកឃើញ​ជើងខ្លាំង​ឈ្នះទឹកប្រាក់ ៤លានរៀល​ប្រចាំខែ​ពី​កម្មវិធី “សង្វៀនម្ហូប” ហើយ

ភ្នំពេញ៖ កម្មវិធី “សង្វៀនម្ហូប” គឺជាកម្មវិធីប្រកួតធ្វើម្ហូបដែលមានការចូលរួមពីតារាកិត្តិយសល្បីៗជាច្រើនរូបចូលខ្លួនមកប្រកួតយ៉ាងស្វិតស្វាញដើម្បីស្វែងរកអ្នកឈ្នះប្រចាំសប្តាហ៍ ឆ្ពោះទៅធ្វើការប្រកួតប្រចាំខែបន្តដើម្បីដណ្តើមប្រាក់ ៤លានរៀលផងដែរ។

សម្រាប់ការប្រកួតប្រចាំខែកញ្ញាដណ្តើមប្រាក់លាន ក្រុមទាំង ៤ដែលបានឈ្នះការប្រកួតប្រចាំសប្តាហ៍បានមកជុំគ្នាដើម្បីរកជើងខ្លាំងប្រចាំខែបន្តនោះមានដូចជា៖
– ក្រុមទី១៖ ហេង កែវនីតា និង ឃួន ឯមរិទ្ធិ
– ក្រុមទី២៖ ធុល ចាន់ធី និង ស៊ូ ស៊ីរីកា
– ក្រុមទី៣៖ រិទ្ធ មុនិតា និង ដារា ឧសភា
– ក្រុមទី៤៖ ឈួន ពន្លឺ និង ប៉ុបពី

ការប្រកួតនេះ គណកម្មការបានវាយតម្លៃលើសោភ័ណភាព អនាម័យ ភាពច្នៃប្រឌិត រសជាតិ និងពេលវេលា។ ក្នុងការប្រកួតកាលពីយប់មិញ គណកម្មការបានផ្តល់វិញ្ញាសារមុខម្ហូប “មាន់ទឹម” ដោយទុករយៈពេលឱ្យ ៥០នាទី ទីបំផុតការប្រកួតបានបញ្ចប់ទៅជាស្ថាពរដោយជ័យលាភីបានធ្លាក់លើក្រុមលោកឈួន ពន្លឺ និង កញ្ញាប៉ុបពី ក្លាយជាជើងខ្លាំងក្នុងកម្មវិធី “សង្វៀនម្ហូប” ប្រចាំខែកញ្ញា។ ចង់ដឹងកាន់តែច្បាស់ តោះទៅទស្សនាវីដេអូទាំងអស់គ្នា៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង