×

កម្ពុជា បន្តរកឃើញ​អ្នកឆ្លង​ជំងឺ​កូវីដ១៩ ចំនួន ៨៣៩នាក់​ថែមទៀត និងស្លា ប់ ១៨នាក់

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៧ ខែកញ្ញានេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៨៣៩នាក់ថែមទៀត ក្នុងនោះ ករណីឆ្លងសហគមន៍ ៧៣០នាក់ និងអ្នកដំណើរពីបរទេស ១០៩នាក់ ខណៈអ្នកជំងឺជាសះស្បើយ ៥៣០នាក់ និងស្លាប់ ១៨នាក់។

សូមបញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ នៅទូទាំងប្រទេសកម្ពុជា បានរកឃើញអ្នកជំងឺកូវីដ១៩ឆ្លងសរុប ១០៩.៩២៦នាក់ អ្នកជំងឺបានជាសះស្បើយសរុប
១០១.១៨៥នាក់ និងស្លាប់សរុបចំនួន ២.២៦១នាក់៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង