×

មិនចាំ​ឱ្យដល់​ថ្ងៃទាន់ទេ! ដួង ម៉ានិច ទៅ​ពញាក់​អារម្មណ៍​ថ្ងៃកំណើត​ពិធីការិនី​រាងខ្ពស់ស្រលះ ជីមមី ម៉េង ទាំងយប់

ភ្នំពេញ៖ គ្រាន់តែដឹងថាថ្ងៃទី២៧ ខែកញ្ញា នេះជាថ្ងៃកំណើតចូលវ័យ ២៨ឆ្នាំរបស់ពិធីការិនីរាងស្រឡូន ខ្ពស់ស្រលះកញ្ញា ជីមមី ម៉េង ភ្លាម តារាសម្តែង ដួង ម៉ានិច ប្រញាប់លើកគ្នាទៅពញាក់អារម្មណ៍ ជីមមី ដល់ផ្ទះទាំងយប់ ធ្វើឱ្យពិធីការិនីពោរពេញ ដោយសំនួនវោហាមិនចេះរីងស្ងួតរូបនេះ ញញឹមបិទមាត់មិនជិតឡើយ។

ទោះបីជាមិនបានជួបជុំធ្វើកម្មវិធីយ៉ាងណាក៏ដោយ ប៉ុន្តែការពញាក់អារម្មណ៍យប់មិញនេះ បានធ្វើឱ្យ ជីមមី រំភើបជាខ្លាំងផងដែរ។ គួរបញ្ជាក់ដែរថា ពិធីការិនីដ៏មានប្រជាប្រិយភាព ជីមមី ម៉េង ត្រូវបានអ្នកគាំទ្រជាច្រើនសរសើរមិនដាច់ពីមាត់ថា មានទាំងសម្រស់ ចំណេះដឹង ជាពិសេសអត្តចរិតកាយវិការសមសួន ជាហេតុធ្វើឱ្យអ្នកគាំទ្រជាច្រើនតែងចង់ឃើញនាងចូលរួមប្រកួតបវរកញ្ញាទៀតផង។

ទាក់ទងនឹងការស្នើសុំនេះ ជីមមី បានបញ្ជាក់ថា នាងមិនមានចំណង់ចំណូលចិត្តនៃការប្រកួតបវរកញ្ញាអ្វីឡើយ អរគុណដែលបានស្រលាញ់ និងគាំទ្រកន្លងមក៕

(ទស្សនាវីដេអូ)

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង