×

សិល្បករ​ទាំង ៣រូប នឹង​ចូលខ្លួន​បើក​បង្ហាញប្រវត្តិដំណើរ​ជីវិត​លើវិថីសិល្បៈ​ដល់​ទស្សនិកជន​ឱ្យបានដឹង​ក្នុង​កម្មវិធី “ពីនេះពីនោះ​ជាមួយ​សុខគា”

កម្សាន្ត៖ កម្មវិធី “ពីនេះពីនោះជាមួយសុខគា” គឺជាកម្មវិធីកម្សាន្តមួយដែលបានអញ្ជើញតារាកិត្តិយសមកជីកកកាយពីប្រវត្តិនៃការប្រលូកសិល្បៈថាតើទម្រាំទទួលបានជោគជ័យ មានប្រិយមិត្តស្គាល់បានដូចសព្វថ្ងៃនេះ ពួកគេបានជួបឧបសគ្គអ្វីខ្លះ? ហើយថាតើ មានការពេញចិត្ត និងទទួលបានការលើកទឹកចិត្ត ជម្រុញពីក្រុមគ្រួសារដែរឬទេ?

សប្តាហ៍នេះ ប្រិយមិត្តនឹងបានជួបជាមួយលោក លាងឆែ កញ្ញាលីនដា និងលោកប្រុសខួច ក្នុងកម្មវិធី “ពីនេះពីនោះជាមួយសុខគា” ដោយពួកគេនឹងបង្ហាញដំណើរជីវិតលើវិថីសិល្បៈជាច្រើនឆ្នាំមកនេះ ក៏ដូចជាមានការបង្ហាញពីសមត្ថភាពនៃការសម្តែងសម្រាប់ទស្សនិកជនកម្សាន្តអារម្មណ៍ផងដែរ។ ដូចនេះរង់ចាំទស្សនាជីវប្រវត្តិរបស់សិល្បករទាំង ៣រូបទាំងអស់គ្នានៅលើកញ្ចក់ទូរទស្សន៍ MyTV វេលាម៉ោង៨យប់នេះ៕

 

(ទស្សនាវីដេអូ)

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង