×
ព័ត៌មានថ្មី
  1. «សមរភូមិសំណើច»សប្ដាហ៍ទី៨៖ ល្បិចថ្មីពីកំពូលចុងភៅទាំងពីរ មិនត្រឹមតែមិនផ្ដល់ម្ហូបគ្រប់គ្រាន់ដល់កីឡាករទេ ថែមទាំងប្រើវិធីសាស្ត្រខូចឱ្យគេទិញម្ហូបទៀត
  2. យុវជនមួយរូបត្រូវចាប់ខ្លួនករណីបង្ហោះសារគម្រាមខ្សែប្រយុទ្ធ Kai Havertz
  3. ត្រឹមតែម្ហូប១ចាន អាចប្រែក្លាយជោគវាសនារបស់អ្នកជារៀងរហូត! ចូលរួមដាក់ពាក្យជាមួយ MasterChef រដូវកាលទី៤ នាចុងសប្ដាហ៍នេះ
  4. លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ គាំទ្រវិស័យឯកជនក្នុងការចូលរួមបង្ហាញវប្បធម៌ខ្មែរ ក្នុងកម្មវិធី Miss Cosmo Cambodia
  5. កុំឱ្យឱកាសនេះកន្លងផុតទៅ! ថ្ងៃទី២៥-២៦ ខែមករា អ្នកកំពង់ចាមអាចមកដាក់ពាក្យជាមួយ MasterChef និងជួបជាមួយលោក វីល្លៀម នៅទីតាំងនេះ

ក្រុមវេជ្ជបណ្ឌិតក្នុងទីក្រុងតូក្យូអំពាវនាវឲ្យលុបចោលកីឡាអូឡាំពិកដោយសារការឆ្លងរាតត្បាតនៃវីរុសកូវីដ-១៩

សាច់រឿង៖

សមាគមពេទ្យកំពូលមួយនៅក្នុងប្រទេសជប៉ុនបានគាំទ្រការអំពាវនាវឲ្យលុបចោលព្រឹត្តិការណ៍កីឡាអូឡាំពិកក្នុងទីក្រុងតូក្យូ ដោយបានលេីកឡេីងថា មន្ទីរពេទ្យនានាកំពុងទទួលបន្ទុកធ្ងន់រួចទៅហើយនៅពេលដែលប្រទេសជប៉ុនកំពុងតស៊ូប្រយុទ្ធប្រឆាំងនឹងការឆ្លងរីករាលដាលនៃវីរុសកូវីដ-១៩ ។

 

សមាគមគ្រូពេទ្យទីក្រុងតូក្យូដែលតំណាងឱ្យក្រុមវេជ្ជបណ្ឌិតបឋមប្រហែល ៦.០០០នាក់បានលេីកឡេីងថា មន្ទីរពេទ្យនានានៅក្នុងទីក្រុងតូក្យូកំពុងមមាញឹកយ៉ាងខ្លាំង ក្នុងការព្យាបាលអ្នកជំងឺកូវីដ-១៩ ហើយស្ទើរតែគ្មានលទ្ធភាពទទួលយកអ្នកជំងឺថែមទៀតទេ ក្នុងគ្រាដែលករណីឆ្លងកំពុងកេីនឡេីង។

នៅក្នុងសំបុត្រផ្ញេីជូននាយករដ្ឋមន្ត្រីជប៉ុន សមាគមគ្រូពេទ្យនេះបានថ្លែងថា «យើងស្នើសុំយ៉ាងទទូចឱ្យអាជ្ញាធរបញ្ចុះបញ្ចូលគណៈកម្មាធិការអូឡាំពិកអន្តរជាតិថា ការរៀបចំព្រឹត្តិការណ៍អូឡាំពិកគឺពិបាក និងបានសម្រេចចិត្តលុបចោលព្រឹត្តិការណ៍នេះ»។

ការកេីនឡេីងនៃករណីឆ្លងវីរុសកូវីដ-១៩ បានធ្វើឱ្យមានការព្រួយបារម្ភ យ៉ាងខ្លាំង ចំពេលមានការខ្វះខាតបុគ្គលិកពេទ្យ និងគ្រែមន្ទីរពេទ្យនៅក្នុងតំបន់ខ្លះនៃទីក្រុងតូក្យូ ដែលនេះបានជំរុញឱ្យរដ្ឋាភិបាលបន្តដាក់ទីក្រុងនេះ និងអាណាខេត្តមួយចំនួនទៀត ក្នុងគ្រាអាសន្នរហូតដល់ថ្ងៃទី៣១ ខែឧសភា។

ក្រុមអ្នកជំនាញផ្នែកសុខភាព និងក្រុមគ្រូពេទ្យដទៃទៀតបានសម្តែងការព្រួយបារម្ភអំពីព្រឹត្តិការណ៍កីឡាអូឡាំពិក ខណៈដែលញត្តិតាមអ៊ីនធឺណិតមួយដែលអំពាវនាវឱ្យលុបចោលព្រឹត្តិការណ៍កីឡានេះត្រូវបានចុះហត្ថលេខាដោយមនុស្សរាប់សែននាក់។

ការស្ទង់មតិថ្មីមួយដែលត្រូវបានចេញផ្សាយកាលពីថ្ងៃចន្ទបានបង្ហាញថា ពលរដ្ឋជប៉ុនជាង ៨០% ប្រឆាំងនឹងការធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិក៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង