×

កម្ពុជា បន្តរកឃើញ​អ្នកឆ្លង​ជំងឺកូវីដ១៩ ចំនួន ៨៦៦នាក់​ថែមទៀត និងស្លា ប់​២៦នាក់

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៨ ខែកញ្ញានេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៨៦៦នាក់ថែមទៀត ក្នុងនោះ ករណីឆ្លងសហគមន៍ ៧៨៣នាក់ និងអ្នកដំណើរពីបរទេស ៨៣នាក់ ខណៈអ្នកជំងឺជាសះស្បើយ ៥០៥នាក់ និងស្លាប់ ២៦នាក់។

សូមបញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ នៅទូទាំងប្រទេសកម្ពុជា បានរកឃើញអ្នកជំងឺកូវីដ១៩ឆ្លងសរុប ១១០.៧៩២ នាក់ អ្នកជំងឺបានជាសះស្បើយសរុប
១០១.៦៩០ នាក់ និងស្លាប់សរុបចំនួន ២.២៨៧នាក់៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង