×

កូនខ្មែរមួយក្រុម សាកល្បង​បង្ហោះ​ផ្កាយរណប​តាមដាន​អាកាសធាតុ​ដោយ​ប៉េងប៉ោង ដោយមាន​បិទទង់ជាតិ​កម្ពុជា

ភ្នំពេញ៖ ក្រុមសិស្សានុសិស្សនៃកម្មវិធី E2STEM បានបង្កើតគំរូកូនផ្កាយរណប (CubeSat) មួយ ដែលបង្ហោះទៅក្នុងស្រទាប់បរិយាកាសទាប នៃផែនដី ដែលអាចប្រមូលទិន្នន័យ ពាក់ព័ន្ធនឹងឧតុនិយមនិងអាកាសធាតុ។

កូនផ្កាយរណបនេះ ត្រូវបានបង្ហោះចេញពីទីតាំងមួយក្នុងភូមិសាស្រ្តក្រុងសួង ខេត្តត្បូងឃ្មុំ កាលពីវេលាម៉ោង១២:០០ថ្ងៃត្រង់ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ ហើយវាបានចំណាយពេល៤ម៉ោង ក្នុងទិសដៅពី កើតទៅលិច។ វានេះត្រូវបានដាក់នៅក្នុងប្រអប់កេះស្នោតូចមួយ ដែលមានរូប ទង់ជាតិកម្ពុជាបិទនៅពីខាងក្រៅ និងមានលេខទូរសព្ទនៅជាប់នឹងប្រអប់កេសស្នោ ហើយបង្ហោះជាមួយប៉េងប៉ោង។

តាមការរំពឹងទុក កូនផ្កាយរណបនេះ ត្រូវធ្លាក់ចុះមកផែនដីវិញ នៅតំបន់ភូមិសាស្រ្ត ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ឬ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម នៅអំឡុងម៉ោង១៦:០០ ថ្ងៃទីដដែល ដោយប្រើពេល ៤ម៉ោងនៅលើលំហអាកាស។ សិស្សានុសិស្ស បានយកទិន្នន័យ ចេញពីផ្កាយរណបនេះ ទៅបន្តការស្រាវជ្រាវរបស់ពួកគេ។

រូបថតដែលផ្ដិតចេញពីផ្កាយរណប បានបង្ហាញពីកំណោងនៃផែនដី ដែលត្រូវបានថតពីលំហអាកាស ជាមួយទិដ្ឋភាពដ៏ស្រស់ស្អាតនៃស្រទាប់បរិយាកាស៕

(ទស្សនាវីដេអូ)

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង