ភ្នំពេញ៖ Spotlight With Sana សប្តាហ៍នេះ បានអញ្ជើញលោកស្រី គីង សូរិយា មកចែករំលែកពីបទពិសោធ មុនពេលចូលប្រលូកក្នុងដំណើរវិថីសិល្បៈ និងឧបសគ្គដែលបានជួបប្រទះកន្លងមកទម្រាំទទួលបានភាពជោគជ័យមកទល់សព្វថ្ងៃ។
លោកស្រី គីង សូរិយា គឺជាសិល្បករមួយរូបដែលពូកែខាងវោហាសព្ទ និងត្រូវបានមនុស្សជាច្រើនសរសើរថា សំឡេងរបស់លោកស្រី ដូចនឹងសំឡេងតារាចម្រៀងជើងចាស់លោកយាយ ម៉ៅ សារ៉េត។
ទោះជាយ៉ាងណា គ្រប់គ្នាមិនទាន់បានដឹងឡើយថា ទម្រាំអាចឈរឈ្មោះលើវិថីសិល្បៈមកទល់សព្វថ្ងៃ តើលោកស្រីបានជួបប្រទះអ្វីខ្លះ? ចង់ដឹងកាន់តែច្បាស់ កុំភ្លេចតាមដានទស្សនាបទសម្ភាសក្នុងកម្មវិធី Spotlight With Sana នៅវេលាម៉ោង ៨យប់នេះ នៅលើកញ្ចក់ទូរទស្សន៍ MyTV ទាំងអស់គ្នា៕
(ទស្សនាវីដេអូ)