×

ខំច្នៃ​មុខម្ហូបថ្មី​ឱ្យញ៉ាំ បែរម្តាយ និងប្តី​រុញដាក់គ្នា​មិនចង់​ញ៉ាំ​ទៅវិញ

Review៖ ជាស្ត្រីមេផ្ទះមានបទពិសោធធ្វើម្ហូបអស់រយៈពេលជាច្រើនឆ្នាំក៏ពិតមែន ប៉ុន្តែបើក្រឡេកមើលស្នាដៃរបស់មីងចរណៃប្រពន្ធរបស់លោកគ្រូគានៅពេលច្នៃមុខម្ហូបថ្មី បែរធ្វើឱ្យម្តាយ និងប្តីខ្លួនរុញឱ្យគ្នាទៅមក មិនចង់ញ៉ាំទៅវិញ។

យ៉ាងណាមិញ ការច្នៃមុខម្ហូបថ្មីរបស់មីងចរណៃនៅមិនទាន់ដល់កម្រិតនៅឡើយ ព្រោះដល់ថ្នាក់ចៀនត្រីខ្លោចបែបេនះទៅហើយពិតជាពិបាកនឹងទទួលប្រាកដណាស់។ ទោះជាយ៉ាងណា លោកគ្រូគានៅតែទ្រាំលេប មិនហ៊ានខ្ជាក់ចេញមកវិញឡើយ ហើយក៏មិនបានចំអន់ប្រពន្ធដែរ។

នេះគឺជាសាច់រឿងត្រួសៗក្នុងរឿង “ផ្ទះបាយស្នេហ៍” ភាគ៥ទាក់ទិននឹងរឿងរ៉ាវគ្រួសារដ៏សែនរញ៉េរញ៉ៃរបស់លោកគ្រូគា។ មិនដឹងថា នៅភាគបន្ទាប់នឹងមានបញ្ហាអ្វីកើតឡើងទៀតនោះទេ ដូចនេះរង់ចាំតាមដាននៅភាគបន្តរៀងរាល់ថ្ងៃអាទិត្យ វេលាម៉ោង៨យប់ និងមានចាក់ផ្សាយនៅ CTN៕
រឿង “ផ្ទះបាយស្នេហ៍” ឧបត្ថម្ភផ្តាច់មុខដោយស្រាបៀរ Anchor WHITE
“Anchor WHITE ស័ក្តិសមឥតខ្ចោះសម្រាប់អាហារដែលអ្នកចូលចិត្ត”

(ទស្សនាវីដេអូ)

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង