ភ្នំពេញ៖ “សុភាសិត៣០តម្លឹង” គ្រាន់តែទើបចាក់ផ្សាយបានភាគ១ប៉ុណ្ណោះ ប៉ុន្តែចំណាប់អារម្មណ៍ទស្សនិកជនបានធ្វើការកោតសរសើរថាល្អមើល និងមិនខកបំណងក្នុងការរង់ចាំកន្លងមកទេ។ នៅក្នុងភាគ១នេះ បានឆ្លុះបញ្ចាំងពីបុរសម្នាក់ឈ្មោះថេត បានខិតខំឡើងត្នោតដើម្បីយកមកធ្វើស្ករ និងចម្រាញ់យកទឹកដើរលក់ដើម្បីបានប្រាក់ចិញ្ចឹមជីវភាព។
ជាបុរសល្អ ឧស្សាហ៍ព្យាយាមម្នាក់ តែបែរជាបានភរិយាមិនគ្រប់លក្ខណ៍ ថែមទាំងលួចទាក់ទងសាហាវស្មន់ជាមួយនាយ ធឿន ជាអ្នកស្រុកភូមិជាមួយគ្នាទៀត។ ការពិតនឹងត្រូវលាតត្រដាងទៅយ៉ាងណា កុំភ្លេចរង់ចាំងតាមដានទស្សនារឿង “សុភាសិត៣០តម្លឹង” ដែលមានចាក់ផ្សាយរៀងរាល់ថ្ងៃសៅរ៍-អាទិត្យ វេលាម៉ោង ៧-៨យប់នៅ CTN៕
(ទស្សនាវីដេអូ)