ចិន៖ តារាសម្តែង Gao Liu បានបកស្រាយថា ច្រមុះដែលបានខូចខ្ទេចក្រោយវះកាត់កែសម្ជស្សនោះ ត្រូវបានគ្រូពេទ្យប្រាប់ថា បើទោះជាព្យាបាលហើយក៏មិនអាចជាសះស្បើយ ១០០%ដែរ យ៉ាងច្រើនបានត្រឹម ៧០-៨០% ប៉ុណ្ណោះ។
Gao Liu បានរំឭកថា មុនពេលធ្វើការវះកាត់កែសម្ជស្ស ម្តាយរបស់នាងបានហាមនាងដែរ ដោយគាត់និយាយថា សម្រស់នាងស្អាតគ្រប់គ្រាន់ហើយ មិនចាំបាច់កែសម្ជស្សអ្វីទេ។ ប៉ុន្តែដោយសារពេលនោះនាងបានឆ្លុះកញ្ចក់ហើយគិត ប្រសិនជាភ្នែកនាងមានត្របកជានេះបន្តិច ច្រមុះខ្ពស់ជាងនេះបន្តិច និងទម្រង់មុខតូចជាងនេះបន្តិច វានឹងរឹតតែប្រសើរ។
ម្យ៉ាងទៀតដោយសារនាងយល់ថា នាងជាតារា អ៊ីចឹងនាងចង់ឱ្យអ្នកគាំទ្រឃើញនាងស្អាតគ្មានកន្លែងទាស់នៅពេលពួកគេបានជាប់នាងផ្ទាល់។ ប៉ុន្តែចុងក្រោយអ្វីៗបានរលាយអស់ដូចអំបិលត្រូវទឹក ច្រមុះនាងបានរលួយឡើងខ្មៅមួយដុំធំបន្សល់ត្រឹមស្លាកស្នាម។
វិប្បដិសារីមួយនេះ ធ្វើឱ្យនាងបាត់មុខពីសិល្បៈអស់មួយរយៈ និងក្រោយមកនាងបានផ្តល់បទសម្ភាសដើម្បីរំឭកឱ្យអ្នកដែលមានបំណងចង់កែសម្ជស្សត្រូវរកពេទ្យដែលមានវិជ្ជាជីវត្រឹមត្រូវ កុំប្រថុយជាមួយពេទ្យដែលគ្មានអាជ្ញាបណ្ណដូចជានាង៕