×

រដ្ឋបាល​ខេត្តព្រះវិហារ សម្រេច​បិទខ្ទប់​និង​កំណត់​តំបន់ក្រហម នៅភូមិ​អូរខ្លែងពណ៌ រយៈពេល​២សប្ដាហ៍

ព្រះវិហារ៖ រដ្ឋបាលខេត្តព្រះវិហារ បានចេញសេចក្ដីសម្រេចបិទខ្ទប់ភូមិសាស្ត្រដែលមានការឆ្លងកូវីដ១៩ ជាបណ្ដោះអាសន្នរយៈពេល ២សប្ដាហ៍ គិតចាប់ពីថ្ងៃទី២៨ ខែកញ្ញា ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ និងត្រូវកំណត់ជាតំបន់ក្រហម នៅភូមិអូរខ្លែងពណ៌ ស្ថិតក្នុងសង្កាត់ប៉ាលហាល ក្រុងព្រះវិហារ។

អំឡុងពេលបិទខ្ទប់នេះ ត្រូវហាមឃាត់ការធ្វើដំណើរចេញពីលំនៅឋាន ផ្អាកដំណើរការផ្សារ និងកន្លែងលក់ម្ហូបអាហារ និងគ្រឿងឧបភោគបរិភោគ ដោយរួមទាំងទីកន្លែងលក់គ្រឿងស្រវឹងគ្រប់ប្រភេទ ព្រមទាំងសកម្មភាពការងារ មុខរបរ និងអាជីវកម្មទាំងអស់ នៅក្នុងតំបន់ក្រហម លើកលែងតែការធ្វើដំណើរដោយមូលហេតុចាំបាច់ និងសកម្មភាពការងារ មុខរបរ និងអាជីវកម្មដែលចាំបាច់។

រដ្ឋបាលខេត្តព្រះវិហារ ឱ្យដឹងថា បុគ្គលដែលមិនអនុវត្តនូវសេចក្ដីសម្រេចនេះ នឹងត្រូវទទួលទោស ដូចមានកំណត់ក្នុងច្បាប់ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត និងលិខិតបទដ្ឋានគតិយុត្តនានាជាធរមាន៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង