ចិន៖ ជាទូទៅ អ្នកគាំទ្រកម្រឃើញតារាសម្តែងស្រី Zhao Liying ស្លៀកពាក់ស៊ិចស៊ីណាស់ ដោយភាគច្រើននាងជ្រើសរើសការស្លៀកពាក់បែបខ្ចូតៗជំនួសវិញ ហេតុផលគឺមកពីនៅលើខ្នងនាងមានដុំពកមួយធំមើលឃើញច្បាស់តែម្តង។
ទាក់ទងនឹងដុំពកនេះមិនមែនកើតឡើងពីកំណើតឡើយ ប៉ុន្តែបើរំឭកទៅកាលពីឆ្នាំ ២០១៣ Zhao Liying បានធ្លាក់ពីលើខ្នងសេះនៅពេលសម្តែងរឿងភាគមួយបណ្តាលឱ្យរងរបួសនៅលើខ្នងបន្សល់ដុំពកមួយដែលដំបូងឡើយមានទំហំតូចប៉ុណ្ណោះ។ ប៉ុន្តែក្រោយមក របួសនោះកាន់តែរីកធំឡើង រហូតនាងធ្លាប់សាក់រូបផ្កាមួយទងដើម្បីបំបិទមិនឱ្យឃើញដុំពកនោះទៀតផង។
ចាប់តាំងពីមានរបួសពេលនោះមក Zhao Liying បានព្យាយាមមើលថែខ្លួនខ្លាំងជាងមុនទ្វេដង ទោះជាយ៉ាងណាអ្នកគាំទ្រនៅតែបារម្ភចំពោះនាងខ្លាំងដដែល៕