ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៩ ខែកញ្ញានេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៨៨១នាក់ថែមទៀត ក្នុងនោះ ករណីឆ្លងសហគមន៍ ៨១៦នាក់ និងអ្នកដំណើរពីបរទេស ៦៥នាក់ ខណៈអ្នកជំងឺជាសះស្បើយ ៥៣២នាក់ និងស្លាប់ ១៥នាក់។
សូមបញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ នៅទូទាំងប្រទេសកម្ពុជា បានរកឃើញអ្នកជំងឺកូវីដ១៩ឆ្លងសរុប ១១១.៦៧៣ នាក់ អ្នកជំងឺបានជាសះស្បើយសរុប
១០២.២២២ នាក់ និងស្លាប់សរុបចំនួន ២.៣០២ នាក់៕