×

ស្រីលង្កា ស្នើសុំ​ឱ្យកម្ពុជា ជួយទប់ស្កាត់​ការចាក់​ផ្សាយ​ខ្សែភាពយន្ត Methagu ដែល​ឆ្លុះបញ្ចាំង​អំពី​ជីវិត​របស់​អតីតអង្គការ​ភេរវកម្ម

ភ្នំពេញ៖ ក្រសួងព័ត៌មានបានជូនដំណឹងដល់ ម្ចាស់ស្ថានីយទូរទស្សន៍ ទូរទស្សន៍ខ្សែកាប និងម្ចាស់ទូរទស្សន៍គ្រប់ប្រភេទ ថា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលសំណូមពរពីប្រទេសស្រីលង្កា ស្នើសុំឱ្យព្រះរាជាណាចក្រកម្ពុជា ជួយទប់ស្កាត់ការចាក់ផ្សាយខ្សែភាពយន្ត “ Methagu ដែលឆ្លុះបញ្ចាំងអំពីជីវិតរបស់អតីតអង្គការភេរវកម្ម Liberation Tigers of Tamil Eelam (ETTE) ដឹកនាំដោយ Velupillai Prabhakaran និងផលិតដោយអង្គការ ” Tamil Eelam Film Society ” ដែលត្រូវបានគេកំណត់ថា ETTE ជាអង្គការមួយក្នុងចំណោមអង្គការភេរវកម្មដ៏ឃោរឃៅក្នុងសកលលោក។

សេចក្តីប្រកាសព័ត៌មានពីក្រសួងព័ត៌មាន បានចេញផ្សាយកាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ និងចុះហត្ថលេខាដោយ លោក អ៊ុក ប្រាថ្នា រដ្ឋលេខាធិការប្រចាំការ ដែលទើបទទួលបាននៅថ្ងៃនេះ។

សេចក្តីប្រកាសព័ត៌មាននេះ បានបញ្ជាក់ទៀតថា៖ បច្ចុប្បន្ន ខ្សែភាពយន្ត ” Methagu “ ត្រូវបានផ្សព្វផ្សាយតាមបណ្ដាញសង្គម រួមមាន៖ Internet sites និង the BS Value App៕

ដោយ៖ វង សុភ័ក្ត្រ

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង