ភ្នំពេញ៖ នៅរដូវកាលបុណ្យភ្ជុំបិណ្ឌនេះ លោកកថាជ័យដែលជាតារាសម្តែង និងជាផលិករដ៏ល្បីឈ្មោះមួយរូបបានផលិតរឿងខ្លីមួយដែលមានចំណងជើងថា “បាបបុណ្យ” សម្រាប់ក្រើនរំឭកដល់គ្រប់គ្នាកុំឱ្យភ្លេចចាប់អារម្មណ៍បដិបត្តិព្រះរស់ក្នុងផ្ទះឱ្យល្អជាមុនសិនមុនយកចង្ហាន់ទៅវត្ត។
រឿងខ្លីមួយនេះបានឆ្លុះបញ្ចាំងឱ្យគ្រប់គ្នាបានដឹងថា ប្រសិនចង់បានបុណ្យគួរប្រព្រឹត្តិអំពើដឹងគុណចំពោះអ្នកមានគុណ និងសមាជិកក្នុងគ្រួសារខ្លួនឱ្យប្រសើរនោះនឹងបានបុណ្យតាមអំពើដែលបានប្រព្រឹត្តិមិនខានឡើយ។
ផ្ទុយទៅវិញ ប្រសិនបើនាំតែរឿងក្តៅក្រហាយចូលផ្ទះ និងអាងទៅធ្វើបុណ្យនៅវត្ត នោះក៏វាគ្មានន័យអ្វីដែរ។ ចង់ដឹងកាន់តែច្បាស់ តោះទៅទស្សនាវីដេអូទាំងអស់គ្នា៕
(ទស្សនាវីដេអូ)