×
ព័ត៌មានថ្មី
  1. 📲 ត្រឹមតែមួយប៉ព្រិចភ្នែក! ស្កេន QR Code ចុះឈ្មោះភ្លាម ក្លាយជាបេក្ខជនក្នុងកម្មវិធីលំដាប់ពិភពលោកភ្លែត! ក្មេងៗអាយុ ៨-១៣ ឆ្នាំ រួសរាន់ដាក់ពាក្យឥឡូវនេះ! 🍳✨
  2. ថ្ងៃអាទិត្យនេះ អាលីសា នឹងមកបញ្ចេញស្នាដៃធ្វើម្ហូបពិសេស ដឹងតែប្លែកមាត់ ប្លែកអារម្មណ៍ហ្មងជាមួយកម្មវិធី Cook & Chill by Cambodia Premium!
  3. យប់ថ្ងៃអាទិត្យនេះ Cook & Chill មានរឿងរ៉ាវដ៏កក់ក្ដៅចង់ចែករំលែក ក្នុងឱកាសទិវាសិទ្ធិនារី! 💐✨
  4. ចង់ដឹងអត់ថា បូរ៉ា MasterChef យកក្រូចថ្លុងមកច្នៃជាម្ហូបអីខ្លះក្នុងកម្មវិធី Cook & Chill នៅថ្ងៃអាទិត្យសប្ដាហ៍នេះ? 🍊🍽
  5. ឧកញ៉ា គិត ស៊ូឡា បរិច្ចាគថវិកាជាង ១,៥ លានដុល្លារ ជូនកាកបាទក្រហមកម្ពុជា សម្រាប់ទិវា ៨ ឧសភា ២០២៦

ស្ថានភាព​នៃ​ជំនន់​ទឹកភ្លៀង ធ្វើឱ្យ​ប៉ះពាល់​ដល់​ឃុំមួយចំនួន​នៅស្រុក​ចំនួន៥ នៃខេត្តសៀមរាប

សៀមរាប៖ គិតត្រឹមថ្ងៃទី២៨ ខែកញ្ញា ឃុំមួយចំនួននៃស្រុកចំនួន៥ ក្នុងខេត្តសៀមរាប បាននិងកំពុងរងគ្រោះដោយសារជំនន់ទឹកភ្លៀង ខណៈអាជ្ញាធរខេត្តកំពុងចាត់វិធានការការពារនិងត្រៀមបម្រុងសម្រាប់ការជួយសង្រ្គោះ។ នេះបើយោងតាមមន្ទីរព័ត៌មានខេត្តសៀមរាប ចុះផ្សាយនៅថ្ងៃទី២៩ ខែកញ្ញា។

តាមរបាយការណ៍របស់លេខាធិការដ្ឋាន នៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តសៀមរាប បានឱ្យដឹងថា គិតត្រឹមថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១នេះ ស្ថានភាពនៃជំនន់ទឹកភ្លៀង បានធ្វើឱ្យប៉ះពាល់ដល់ឃុំមួយចំនួន នៃស្រុកចំនួន៥ រួមមាន៖

ស្រុកក្រឡាញ់ ប៉ះពាល់ដល់ឃុំចំនួន៣ រួមមាន ៖ ឃុំតាអាន លិចផ្លូវប្រវែង៣.៨០០ម៉ែត្រ . លិច ក្រោម ផ្ទះប្រជាពលរដ្ឋចំនួន១៥៤ខ្នងផ្ទះ លិចបរិវេណសាលារៀនចំនួន៤កន្លែង ,ឃុំស្នួល លិចផ្លូវគ្រួសក្រហមប្រវែង២០ម៉ែត្រ និង ឃុំរោងគោ លិចផ្លូវគ្រួសក្រហមប្រវែង១០ម៉ែត្រ ។

ស្រុកពួក ប៉ះពាល់ដល់ឃុំចំនួន១ គឺឃុំត្រីញ័រ លិចផ្លូវប្រវែង ៥.៨៥០ម៉ែត្រ និង ប៉ះពាល់ដល់ស្រូវកណ្ដាលចំនួន១០០ហិកតា ស្មើនឹង១៤៥គ្រួសារ ។

ស្រុកវ៉ារិន ប៉ះពាល់ដល់ឃុំចំនួន១ គឺឃុំស្រែ ណូយ លិចផ្លូវប្រវែង៥០ម៉ែត្រ ដាច់ផ្លូវប្រវែង២០ម៉ែត្រ និង លិចទំនប់បង្ហៀរចំនួន ២ កន្លែង ប្រវែង៧០ម៉ែត្រ។

ស្រុកស្រីស្នំ ប៉ះពាល់ដល់ឃុំចំនួន ៣ រួមមាន ៖ ឃុំត្រាំសសរ លិចប្រឡាយរង៤ខ្សែប្រវែង៨០០ម៉ែត្រ លិចផ្លូវគ្រួសក្រហមមួយខ្សែប្រវែង១២០ម៉ែត្រ ទឹកហូរច្រោះផ្លូវប្រវែង៥០ម៉ែត្រ ប៉ះពាល់ដំឡូង មីប្រជាពលរដ្ឋចំនួន១១គ្រួសារ ស្មើនឹង ៨ហិកតា , ឃុំប្រីយ៍ ទឹកហូរច្រោះខ្នងប្រឡាយរងទី៤ ចំនួន ២៣ កន្លែង ស្មើនឹងប្រវែង៨៥ម៉ែត្រ ប៉ះពាល់ដំឡូងមីប្រជាពលរដ្ឋចំនួន១០៥គ្រួសារ ស្មើនឹង ៣៥ហិកតា និង ឃុំមោង ប៉ះពាល់ដំឡូងមីប្រជាពលរដ្ឋចំនួន១៧៤គ្រួសារ ស្មើនឹង ៩០ហិកតា ។

ស្រុកអង្គរជុំ ប៉ះពាល់ដល់ឃុំចំនួន១ គឺ ឃុំ នគរភាស ទឹកលិចផ្លូវចំនួន២កន្លែងប្រវែង ១០០ ម៉ែត្រ និង ខូចខាតផ្លូវប្រវែង២០ម៉ែត្រ។

របាយការណ៍បានបញ្ជាក់បន្ថែមថា បច្ចុប្បន្ននេះទឹកជំនន់បានស្រកវិញជាបណ្ដើរៗហើយ ហើយប្រសិនបើគ្មានភ្លៀងធ្លាក់បន្ត ឬក៏ទឹកជំនន់ធ្លាក់មកពីតំបន់ប៉ែកខាងលើនោះទេ ទឹកជំនន់នេះនឹងបន្តស្រករហូតដល់ស្ថានភាពធម្មតាវិញ ខណៈពេលនេះ ទាំងគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ស្រុក និង ឃុំ បានចុះពិនិត្យដោះស្រាយផលប៉ះពាល់ និង ធ្វើការផ្សព្វផ្សាយដល់បងប្អូនប្រជាពដលរដ្ឋ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ដើម្បីការពារពីគ្រោះថ្នាក់ផ្សេងៗ ក្នុងពេលដែលកំពុងមានទឹកជំនន់នេះ ពិសេសកំពុងត្រៀមបម្រុងសម្រាប់ជួយសង្រ្គោះក្នុងករណីមានគ្រោះមហន្តរាយ ឬឧបទ្ទវហេតុផ្សេងៗ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង