×

សម្រស់ Jisoo ក្នុង​កម្មវិធី Paris Fashion Week បានអង្រួន​បេះដូង​អ្នកគាំទ្រ​ស្ទើរភាំង​ស្មារតី

កូរ៉េខាងត្បូង៖ ចាប់តាំងពីបានក្លាយជាទូតសុឆន្ទៈជាមួយនឹងម៉ាកកាបូបល្បីឈ្មោះ Dior កាលពីឆ្នាំ២០១៩មក Jisoo បានបង្ហាញខ្លួនក្នុងកម្មវិធី Paris Fashion Week កាលពីម្សិលមិញនេះ ជាមួយសម្លៀកបំពាក់រ៉ូបខ្លីដែលជាម៉ូតឆ្នាំ២០២២ របស់ម៉ាក Dior រួមជាមួយកាបូបដៃតូចមួយ ទម្លាក់សក់វែងអន្លាយមើលទៅសាមញ្ញ តែលេចធ្លោខ្លាំងបំផុត។

ក្រោយវត្តមានក្នុងកម្មវិធីកាលពីម្សិលមិញមក Jisoo កំពុងធ្វើឱ្យអ្នកគាំទ្រជាច្រើនលាន់មាត់សរសើរពីសម្រស់នាងមិនដាច់ពីមាត់ និងនាំគ្នាចែករំលែករូបថតនាងពេញបណ្តាញសង្គមដោយសារតែសម្រស់របស់តារាស្រីរូបនេះទាក់ទាញខ្លាំងពេក។ គួរបញ្ជាក់ដែរថា សមាជិកក្រុម Blackpink ទាំង ៤សុទ្ធសឹងតែបានក្លាយជាទូតសុឆន្ទៈឱ្យផលិតផលល្បីៗដោយ Jisoo តំណាងឱ្យ Dior, Lisa តំណាងឱ្យ Celine, Jennie តំណាងឱ្យ Chanel និង Rose តំណាងឱ្យ YSL៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង